វិមាន​ក្រឹម​ឡាំង​និយាយ​ថា ​គ្មាន​ជំហាន​រីកចម្រើន​ទេ​ក្នុង​ការចរចា​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ប្រទេស​ទួរគី​

2022/03/31 06:07:01 pm        750

​រុស្ស៊ី៖ វិមាន​ក្រឹម​ឡាំង​បាន​និយាយ​ថា ​គ្មាន​ការ​រីក​ចម្រើន​ទេ​ក្នុង​ការ​ចរចា​ជុំ​ចុងក្រោយ​បំផុត​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក Dmitry Peskov បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា វា​មាន​កត្តា​វិជ្ជមាន​មួយ​ត្រង់​ថា ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ដាក់​សំណើ​ជា​លាយលក្ខណ៍អក្សរ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា យើង​មិន​អាច​និយាយ​ថា មាន​អ្វីមួយ​ដែល​ជា​ការសន្យា ​ឬ​ជំហាន​រីកចម្រើន​ណាមួយ​នោះ​ទេ​។

​លោក​បាន​សង្កត់ធ្ងន់​នៅ​ក្នុង​ការ​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា វា​នៅ​តែ​មាន​ការងារ​ជាច្រើនទៀត​ដែល​ត្រូវ​ធ្វើក្រោយ​ការចរចា​នៅ​ក្នុង​ទីក្រុង Istanbul ​របស់​ប្រទេស​ទួរគី។ ​កាលពី​ថ្ងៃ​អង្គារ ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ដាក់​ចេញ​ក្របខ័ណ្ឌ​លម្អិតសម្រាប់​កិច្ចចរចា​សន្តិភាព ដែល​ប្រទេស​នេះ​នឹង​ឈរ​ជា​រដ្ឋ​អ​ព្យា​ក្រឹត្យ ប៉ុន្តែ​សន្តិសុខ​របស់​ខ្លួន​នឹង​ត្រូវ​បាន​ធានា​ដោយ​ក្រុម​ប្រទេស​ទី​៣ រួម​ទាំង​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស បារាំង ទួរគី ចិន និង​ប៉ូឡូញ​។​

​ក្របខ័ណ្ឌ​លម្អិត​នោះ​បាន​និយាយ​ថា ខ្លួន​ក៏​នឹង​មាន​បំណង​បើក​កិច្ចពិភាក្សា​ក្នុង​រយៈពេល ១៥​ឆ្នាំស្ដីពី​អនាគត​នៃ​ឧបទ្វីប​គ្រី​មៀដែល​ប្រទេស​រុស្ស៊ី​បាន​ដាក់​បញ្ចូល​ក្នុង​ឧប​សម្ព័ន្ធ​របស់​ខ្លួន​កាលពី​ឆ្នាំ២០១៤​​។​ ​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់​អ៊ុយ​ក្រែ​ន​គឺ​លោក David Arakhamia បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ​បន្ទាប់ពី​ការចរចា​ជុំ​ចុងក្រោយ​បំផុត​ក្នុង​ប្រទេស​ទួរគី​បាន​បញ្ចប់​ថា ប្រទេស​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន​នឹង​បន្ត​ការ​ចរចា​ស្វែងរក​សន្តិភាព​តាម online នៅ​ថ្ងៃ​ទី​១​ ខែ​មេសា​ស្អែក​នេះ៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        13
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm