ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង វាយប្រហាររដ្ឋ Western Australia ប្រទេសអូស្រ្តាលី ខណៈព្យុះស៊ីក្លូន Narelle បោកបក់ដល់ដីគោក

2026/03/28 12:25:51 am        37

 នៅថ្ងៃសុក្រនេះ ព្យុះស៊ីក្លូន Narelle បានបោកបក់ដល់ដីគោក បង្កការអាក់ខានដល់ផលិតកម្មនៅតាមរោងចក្រផលិតឧស្ម័ន្ធធម្មជាតិរាវ និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋ Western Australia ប្រទេសអូស្រ្តាលី ។

 ព្យុះស៊ីក្លូន Narelle បានថមថយកម្លាំងពីព្យុះកម្រិតទី ៤ មកនៅព្យុះកម្រិតទី ៣វិញ ពេលវាបោកបក់ដល់ដីគោកនៅទីក្រុង Exmouth ស្ថិតក្នុងតំបន់ភាគពាយ័ព្យអូស្រ្តាលី ដោយកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុងមួយនេះ និងបក់បំប៉ើងដំបូលជំរំជម្លៀសខ្លួន បង្ខំឲ្យអ្នកស្រុកបំលាស់ទីបន្តទៅកន្លែងមួយផ្សេងទៀត ។

 ក្រុមហ៊ុន Chevron និយាយថា ពួកគេកំពុងធ្វើការស្តាឡើងវិញផលិតកម្មនៅរោងចក្រថាមពល Gorgon និងរោងចក្រថាមពល Wheatstone LNG ស្ថិតក្នុងរដ្ឋ Western Australia បន្ទាប់ពីដាច់ចរន្តអគ្គិសនី ដោយសារព្យុះស៊ីក្លូន Narelle ។

 ដោយឡែក ក្រុមហ៊ុនថាមពល Woodside និយាយថា ផលិតកម្មរបស់ខ្លួននៅរោងចក្រឧស្ម័ន Karratha ត្រូវបានអាក់ខានដោយសារព្យុះស៊ីក្លូន Narelle ។ 

រោងចក្រឧស្ម័ននេះដែរ គឺជារោងចក្រដំណើរការនៅមាត់សមុទ្រសម្រាប់គម្រោង North West Shelf ដែលជាគម្រោងឧស្ម័ន LNG វ័យចំណាស់បំផុត និងធំបំផុតទី ២របស់អូស្រ្តាលី កំពុងផលិតឧស្ម័នទម្ងន់ ១៤,៣លានតោន ក្នុង ១ឆ្នាំ ពោលគឺធ្លាក់ចុះពីចំណុះ ១៦,៩លានតោន ក្នុង ១ឆ្នាំ ក្រោយពួកគេបានបិទម៉ាស៊ីនផលិតមួយក្នុងចំណោមម៉ាស៊ីនផលិតចំនួន ៥របស់ខ្លួន ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm       
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm