អង់គ្លេស និងក្រុមសម្ព័ន្ធមិត្ត G7មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់

2026/03/28 01:55:18 am        68

រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោកស្រី Yvette Cooper និយាយនៅថ្ងៃសុក្រនេះថា ប្រទេសរបស់លោកស្រី និងសម្ព័ន្ធមិត្តក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់ G7 មានទំនាក់ទំនងកើនឡើងរវាងរុស្ស៊ី និងអ៊ីរ៉ង់ ក្រោយប្រទេសមហាអំណាចអឺរ៉ុបចោទប្រកាន់ទីក្រុងមូស្គូថា បានជួយទីក្រុងតេអេរ៉ង់ ក្នុងការវាយប្រហារកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ។

មុនជំនួប G7 ដែលនឹងធ្វើឡើងនៅប្រទេសបារាំង លោកស្រី Cooper និយាយថា ពួកយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ីរ៉ង់ ដែលមានអាយុកាលចែករំលែងសមត្ថភាពរួមជាយូរមកហើយ ។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសមហាអំណាចអឺរ៉ុប បានចោទប្រកាន់រុស្ស៊ីថា បានជួយអ៊ីរ៉ង់វាយប្រហារកងកម្លាំងអាមេរិក នៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា ហើយពួកគេនិយាយថា ពួកគេនឹងលើកបញ្ហានេះជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio នៅជំនួបរដ្ឋមន្រ្តីការបរទេសក្រុមប្រទេស G7 នៅបារាំង ។

លោក Rubio នឹងចូលរួមថ្ងៃទី ២នៃជំនួបរដ្ឋមន្រ្តីក្រុមប្រទេសប្រជាធិបតេយ្យឈានមុខគេរបស់អឺរ៉ុប ដែលនឹងធ្វើឡើង ស្របពេលកើតមានសង្រ្គាមនៅអ៊ីរ៉ង់ និងនៅអ៊ុយក្រែន ភាពមិនច្បាស់លាស់សេដ្ឋកិច្ច ហើយនិងការកើនឡើងភាពចលាចលជុំវិញគោលនយោបាយការបរទេសមិនអាចគិតទុកមុនបានរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Donald Trump ។

ប្រភពសន្តិសុខលោកខាងលិចចំនួន ២ និងមន្រ្តីក្នុងតំបន់មួយរូបដែលនៅជិតនឹងទីក្រុងតេអេរ៉ង់ និយាយប្រាប់ទីផ្នាក់ងារព័ត៌មានរ៉យទ័រថា រុស្ស៊ីបានផ្តល់រូបភាពផ្កាយរណបដល់អ៊ីរ៉ង់ និងជួយអ៊ីរ៉ង់បង្កើនសមត្ថភាពយានដ្រូនរបស់ខ្លួន ដូចសមត្ថភាពយានដ្រូនរុស្ស៊ី ប្រើប្រាស់វាយប្រហារអ៊ុយក្រែន ។

សារព័ត៌មានផ្សេងទៀត បានរាយការណ៍ផងដែរថា រុស្ស៊ីកំពុងជួយអ៊ីរ៉ង់ ក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដូចដែលទីក្រុងតេអេរ៉ង់បានជួយទីក្រុងម៉ូស្គូ ក្នុងសង្រ្គាមរបស់ពួកគេជាមួយអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm