ផែនការរំសាយអាវុធក្រុមហាម៉ាស មានទាំងការបំផ្លាញផ្លូវរូងក្រោមដី នៅហ្កាហ្សា និងការរំសាយអាវុធបន្តិចម្តងៗ

2026/03/28 02:00:26 am        92

ក្រុមហាម៉ាសនឹងត្រូវបានតម្រូវឲ្យព្រមអនុញ្ញាតបំផ្លាញបណ្តាញផ្លូវរូងក្រោមដីដ៏ធំ នៅតំបន់ហ្កាហ្សា ខណៈពេលដែលខ្លួនត្រូវបោះបង់អាវុធជាដំណាក់កាល ក្រោមផែនការរំសាយអាវុធដែលត្រូវបានបង្ហាញដល់ក្រុមសកម្មប្រយុទ្ធដោយ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) របស់ប្រធានាធិបតីអាមេរិក Donald Trump និងត្រូវបានឃើញដោយសារព័ត៌មាន Reuters។

ផែនការនេះធ្វើឡើងតាមរយៈពេលកំណត់ ៨ខែ ដែលចាប់ផ្តើមដោយក្រុមប្រឹក្សាអ្នកជំនាញប៉ាឡេស្ទីនគាំទ្រដោយសហរដ្ឋអាមេរិក គ្រប់គ្រងសន្តិសុខហ្កាហ្សា និងបញ្ចប់ដោយកងកម្លាំងអ៊ីស្រាអែលដកថយទាំងស្រុង ភា្លមៗបន្ទាប់ពីមានការផ្ទៀងផ្ទាត់ថា តំបន់ហ្កាហ្សាគ្មានអាវុធនៅសល់។

លក្ខខណ្ឌរំសាយអាវុធក្រុមហាម៉ាស គឺជាចំណុចជាប់គាំងដ៏សំខាន់មួយ នៅក្នុងការចរចា ដើម្បីអនុវត្តផែនការរបស់លោក Trump សម្រាប់តំបន់ហ្កាហ្សា និងពង្រឹងបទឈប់បាញ់សម្រេចបានកាលពីខែតុលាឆ្នាំមុន ដែលបានបញ្ឈប់សង្គ្រាមរយៈពេល ២ឆ្នាំ។ ក្រុមហាម៉ាសបានបដិសេធជាយូរមកហើយ ចំពោះការអំពាវនាវឲ្យព្រមបោះបង់អាវុធរបស់ខ្លួន ដែលត្រូវបានគេជឿថា ភាគច្រើនត្រូវបានដឹកជញ្ជូន និងរក្សាទុកនៅក្នុងផ្លូវរូងក្រោមដីក្រោមតំបន់ហ្កាហ្សា។

អត្ថបទពេញនៃផែនការនេះត្រូវបានចែករំលែកជាមួយសារព័ត៌មាន Reuters ដោយមន្ត្រីប៉ាឡេស្ទីន ២រូបដែលពាក់ព័ន្ធនឹងការចរចានេះ។ មន្ត្រីក្រុមហាម៉ាសម្នាក់ បានបញ្ជាក់ពីភាពត្រឹមត្រូវរបស់ឯកសារនោះ។ ក្រុមប្រឹក្សាសន្តិភាព បានបង្ហាញផែនការនេះទៅឲ្យក្រុមហាម៉ាសកាលពីសប្តាហ៍មុន។ យ៉ាងណាក្ដី ក្រុមហាម៉ាសមិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈនៅឡើយទេ អំពីការស្នើនេះ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        80
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        69
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm