រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Minister Katz បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះ ដោយនិយាយថា អ៊ីស្រាអែលនឹងបង្កើនការវាយប្រហារលើតំបន់ដែលប្រើប្រាស់ ដើម្បីជួយក្នុងការវាយប្រហារមានគោលដៅលើជនស៊ីវិលអ៊ីស្រាអែល។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសពីការបន្តឱសានវាទថ្មី សម្រាប់អ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រ Hormuz បើពុំដូច្នោះទេនឹងប្រឈមការបំផ្លិចបំផ្លាញរោងចក្រថាមពលរបស់ពួកគេ ក្រោយអ៊ីរ៉ង់ច្រានចោលសំណើ ១៥ចំណុចរបស់លោក ដើម្បីបញ្ជប់សង្រ្គាមដែលលោកបានបើកការវាយប្រហារជាមួយអ៊ីស្រាអែល ។
អ៊ីរ៉ង់ពុំបានផ្តល់ការចង្អុរបង្ហាញដោយផ្ទាល់នោះទេថា ពួកគេត្រៀមខ្លួនសម្រាប់កិច្ចចរចា ឬសម្របសម្រួល ។ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ការដឹកជញ្ជូនទាំងអស់ចេញ-ចូលកំពង់ផែសម្ព័ន្ធមិត្ត និងអ្នកគាំទ្រសត្រូវអ៊ីស្រាអែល-អាមេរិក ទៅកាន់គោលដៅណាមួយ ត្រូវបានហាមផ្តាច់ ។
សង្រ្គាមបានរីករាលដាលនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបណ្តាលឲ្យអាក់ខានធំបំផុតក្នុងប្រវត្តិសាស្រ្ដផ្គត់ផ្គង់ថាមពល ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកចិ្ចសកល ជាមួយនឹងតម្លៃប្រេង ឧស្ម័ន និងជីកសិកម្ម ហក់ឡើងខ្ពស់ បង្កឲ្យមានក្តីបារម្ភចំពោះអតិផរណាសកល ៕