លោកស្រី Frederiksen ចាប់ផ្តើមចរចារបង្កើតរដ្ឋាភិបាលចម្រុះ ដោយសង្ឃឹមថា នឹងបន្តតំណែងនាយករដ្ឋមន្ត្រីដាណឺម៉ាក

2026/03/28 02:49:49 am        95


នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen និងគណបក្សសង្គមប្រជាធិបតេយ្យ (Social Democrats) របស់លោកស្រី នៅថ្ងៃសុក្រ (ទី២៧ ខែមីនា ឆ្នាំ២០២៦) នេះ បានចាប់ផ្តើមដំណើរការចរចា ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដោយសង្ឃឹមថា នឹងធានាបានតំណែងអាណត្តិទី៣ ទោះបីជាមានការបរាជ័យយ៉ាងធំធេង សម្រាប់គណៈរដ្ឋមន្ត្រីកណ្តាលនិយមរបស់លោកស្រី នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនាក៏ដោយ។

លោកស្រីបានថ្វាយលិខិតលាលែងពីតំណែងទៅព្រះមហាក្សត្រនៃប្រទេសដាណឺម៉ាក កាលពីថ្ងៃទី២៥ ខែមីនា នៅពេលដែលវាគឺច្បាស់លាស់ណាស់ថា រដ្ឋាភិបាលចម្រុះរបស់លោកស្រី ដែលមានគណបក្សកណ្តាលនិយម Moderates និងគណបក្សស្តាំនិយម Liberals លែងអាចឈ្នះបានសំឡេងភាគច្រើនទៀតហើយ។

អ្នកវិភាគបានលើកឡើងថា ការបោះឆ្នោតនេះបង្ហាញពីការមិនពេញចិត្ត លើការចំណាយនៃការរស់នៅ ហើយប្រជាជនដាណឺម៉ាកជាច្រើន បានចាប់ផ្ដើមអស់ចិត្តពីលោកស្រី Frederiksen ហើយ បន្ទាប់ពីបានកាន់អំណាចរយៈពេល ៧ឆ្នាំ ទោះបីជាពួកគេបានសរសើរលោកស្រីថា បានតស៊ូប្រឆាំងនឹងប្រធានាធិបតីអាមេរិក លោក Donald Trump ចំពោះការគំរាមកំហែងរបស់លោក ក្នុងការបញ្ចូលកោះហ្គ្រីនឡែនជាដែនដីឧបសម្ព័ន្ធក៏ដោយ។

លោក Andreas Thyrring អ្នកជំនាញនៅ Ulveman & Borsting ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់កិច្ចការសាធារណៈ បាននិយាយថា តម្រូវការក្នុងការបង្កើតការឯកភាពគ្នា រវាងក្រុមតូចៗជាច្រើន នៅក្នុងសភា ដែលមានគណបក្សចំនួន ១២ នេះ នឹងធ្វើឲ្យការចរចាកាន់តែស្មុគស្មាញ។

លោកស្រី Frederiksen មានគណបក្សសង្គមសេរីនិយម (Social Liberals) និងគណបក្ស Green Left គាំទ្រលោកស្រីរួចហើយ ដែលទាំង២ ជាក្រុមឆ្វេងនិយម។ គណបក្សទាំង២ បញ្ជាក់ថា លោកស្រីគួរតែក្លាយជានាយករដ្ឋមន្ត្រី ប៉ុន្តែគណបក្សសង្គមប្រជាធិបតេយ្យ ក៏ត្រូវតែបញ្ចុះបញ្ចូលក្រុមផ្សេងទៀតឲ្យគាំទ្រពួកគេផងដែរ ប្រសិនបើពួកគេចង់រក្សាអំណាច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        199
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        239
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        217

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm