សមត្ថកិច្ចខេត្តកោះកុង ចាត់បញ្ជូនជនបរទេសចំនួន ១០៤នាក់ស្នាក់នៅខុសច្បាប់ ទៅស្រុកកំណើតវិញ

2026/03/28 03:52:05 pm        161

កោះកុង៖ រដ្ឋបាលខេត្តកោះកុង និងសមត្ថកិច្ចជំនាញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ បានចាត់បញ្ជូនជនបរទេសចំនួន១០៤នាក់ខុសច្បាប់ទៅស្រុកកំណើតវិញ បន្ទាប់ពីបានបើកប្រត្តិបត្តិការបង្រ្កាប និងមានវិធានការរដ្ឋបាលនៅទីតាំងសង្ស័យកន្លងមក។

គួររំលឹកថា ៖ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបន្តផ្សព្វផ្សាយ ខ្លឹមសារអនុក្រឹត្យលេខ០៣ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ដើម្បីឲ្យបានជ្រួតជ្រាបដល់សាធារណជន ជាពិសេសម្ចាស់ទីតាំងដែលមានជនបរទេសស្នាក់នៅប្រមូលផ្តុំ ។ សមត្ថកិច្ចយើង បានប្រតិបត្តិការជាបន្តបន្ទាប់ ទទូលបានលទ្ធផលគួរឲ្យកត់សំគាល់ ។ ជាក់ស្តែង ការចុះប្រតិបត្តិការថ្មីៗនេះ សមត្ថកិច្ចបានរកឃើញជនបរទេសចំនួន១០៤នាក់ ស្រី១៦នាក់ ស្មើនឹង៧សញ្ជាតិ ដោយពួកគេត្រូវបានចាត់បញ្ចូនចេញទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីបណ្តេញចេញអោយទៅប្រទេសកំណើតវិញតាមនីតិវិធីច្បាប់។

លោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្រុមជនបរទេសដែលត្រួតពិនិត្យរកឃើញថាគ្មានឯកសារត្រឹមត្រូវច្បាស់លាស់ គឺមាននៅតាមទីតាំងប្រមូលផ្តុំសំខាន់ៗក្នុងភូមិសាស្រ្តខេត្ត និងតាមប៉ុស្តិ៍ត្រួតពិនិត្យលំហូជនបរទេសលើដងផ្លូវជាតិលេខ៤៨។

លោកជំទាវអភិបាលខេត្ត បានអះអាងដែរថា ការអនុវត្តវិធានការរដ្ឋបាលខេត្ត ធ្វើឡើងតាមអនុក្រឹត្យលេខ០៣ ដើម្បីការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគទុន តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអោយអនុវត្តព្រមគ្នា។

លោកឧត្ដមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បង្ហាញថា ជនបរទេសទាំង១០៤នាក់ ខាងលើមានទី១-ជនជាតិចិន ៦១ នាក់ ស្រី ៣នាក់ ទី២-ឡាវ១ នាក់/ស្រី ទី៣-ថៃ ១នាក់/ប្រុស ទី៤-ម៉ាឡេស៊ី ១ នាក់ប្រុស ទី៥-ជប៉ុន ១ នាក់ប្រុស ទី៦-ចិនតៃវ៉ាន់ ១នាក់ប្រុស ទី៧-ឥណ្ឌូនេស៊ី ៣៨ នាក់ ស្រី ១២ នាក់។

លោកស្នងការនគរបាលខេត្ត បានបន្ថែមថា កម្លាំងនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការគ្នាយ៉ាងល្អប្រសើរលើចំណាត់ការរដ្ឋបាល និងបង្រ្កាបក្រុមជនសង្ស័យដែលជាបរទេសទាំងនេះកន្លងទៅ៕(អត្ថបទ ឈឹម មករា)

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        185
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm