តារា​ចម្រៀង ​Will Smith ​ច្រានចោល​ការ​ស្នើ​ឲ្យ​លោក​ចាក​ចេញពី​កម្មវិធី​ប្រគល់​ពានរង្វាន់ Oscars ក្រោយ​ទះកំផ្លៀង​តារា​កំប្លែង​លោក Chris Rock

2022/03/31 06:48:41 pm        1.7 K

​សហរដ្ឋអាមេរិក៖ កម្មវិធី​ប្រគល់​ពានរង្វាន់ Oscars បាន​និយាយ​ថា តារា​ចម្រៀង តារាភាពយន្ត និង​ជា​ផលិតករ​ភាពយន្ត​របស់​សហរដ្ឋ​អាមេរិក​លោក Will Smith ត្រូវ​បាន​ស្នើ​ឲ្យ​ចាក​ចេញពី​ពិធី​ប្រគល់​ពានរង្វាន់ Oscars ក្រោយ​លោក​ឡើង​ទៅ​ទះកំផ្លៀង​តារា​កំប្លែង​អាមេរិក​លោក Chris Rock ដល់​លើ​ឆាក ប៉ុន្តែ​លោក​មិន​ព្រម​ចាកចេញ​ឡើយ​។

​ស្ថាប័ន​នេះ​ក៏​និយាយ​ផង​ដែរ​ថា ខ្លួន​បាន​ផ្ដួចផ្ដើម "​ដំណើរការ​នីតិវិធី​" ទល់នឹង​លោក Smith​។ ​លោក Smith បាន​ទះកំផ្លៀង​លោក Rock បន្ទាប់ពី​តារា​កំប្លែង​រូប​នេះ​និយាយ​លេង​សើច​បែប​ចំអក​ ឲ្យ​សក់​ក្បាល​របស់​ភរិយា​របស់​លោក​គឺ​លោកស្រី Jada Pinkett Smith ដោយសារ​តែ​មាន​ជំងឺ​ជ្រុះ​សក់​។ ​ក្រោយមក​លោក Will Smith បាន​សូមអភ័យទោស​ចំពោះ​តារា​កំប្លែង និង​ជា​ផលិតករ​ភាពយន្ត​អាមេរិក​ស្បែក​ខ្មៅ​លោក Chris Rock ដោយ​និយាយ​ថា ឥរិយាបថ​របស់​លោក​មិន​អាច​ទទួល​យក​បាន និង​ជា​កំហុស​ឆ្គង​មិន​អាច​ប្រកែក​បាន​។

លោក​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់​លោក​ថា លោក​បាន​សូម​អភ័យទោស​ជា​សាធារណៈ​ចំពោះ​អ្នក Chris។ ​ដោយ​លោក​លើក​ឡើង​ថា ​ពេលនោះ​ខ្ញុំ​មាន​អារម្មណ៍​ច្រឡោត​ខ្លាំង​ពេក ​ខ្ញុំ​ដឹង​ខុស​ហើយ​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ស្ថាប័ន​នេះ​បាន​និយាយ​ថា ​លោក Smith ត្រូវ​បាន​ស្នើ​ឲ្យ​ចាក​ចេញពី​កម្មវិធី តែ​លោក​មិន​ព្រម​ចាក​ចេញ ប៉ុន្តែ​យើង​បាន​ទទួល​ស្គាល់​ថា យើង​អាច​ដោះស្រាយ​ស្ថានភាព​នេះ​បាន​។ ​ស្ថាប័ន​នេះ​បាន​ប្រកាស​ថា ខ្លួន​បាន​ផ្ដួចផ្ដើម "​ដំណើរការ​នីតិវិធី​" ​ទល់នឹង​លោក Smith ពី​បទ​បំពាន​ច្បាប់​បទដ្ឋាន​របស់​កម្មវិធី​ប្រគល់​ពានរង្វាន់ Oscars៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm