ដំណើរទស្សនកិច្ចនៃអង្គការអន្តរជាតិ និងអង្គទូតនានានៅកម្ពុជាទៅតំបន់ព្រំដែន គឺជាសារថ្មីបន្ថែមប្រាប់ទៅអន្តរជាតិ ស្តីអំពីការឈ្លានពានរបស់ថៃ

2026/03/28 12:00:30 pm        132

អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អង្គការ អន្តរជាតិ និងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា និងថៃកាលពីម្សិលមិញនោះ គឺជាសារថ្មីមួយបន្ថែមទៀតបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ស្តីអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះស្តីពីស្ថានការណ៍រវាង កម្ពុជា និងថៃឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបាន​កំពុងធ្វើការ ដោះស្រាយផ្នែកផ្លូវច្បាប់ ​និងធ្វើការតវ៉ាយ៉ាងសកម្មផ្នែកការទូត ចំពោះទង្វើឈ្លានពាន​របស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជាយ៉ាងគឃ្លើននោះ។ ជាក់ស្តែងដូចកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៦ម្សិលមិញ ប្រមុខការទូតកម្ពុជាបានសម្របសម្រួលឲ្យអង្គការអន្តរជាតិ និង​អង្គទូតនានាប្រចាំនៅកម្ពុជា​ទៅទស្សនកិច្ចនៅខេត្តពោធិ៍សាត់ ហើយដំណើរទស្សនកិច្ច​នេះតំណាងអង្គទូត ​និងអង្គការទាំងនោះបានឃើញដោយផ្ទាល់ភ្នែកចំពោះទង្វើ​ឈ្លានពាន​របស់ពួកទាហានថៃ​ មកលើដែនអធិបតេយ្យកម្ពុជា។ នេះ គឺជាថ្មីមួយទៀត​ប្រាប់ទៅពិភពលោកថា​ថៃ​នៅតែបន្តឈ្លានពានលើដែនអធិបតេយ្យកម្ពុជា​ និងបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។សូមបញ្ជាក់ថា អង្គការអន្តរជាតិ និងបណ្តាអង្គទូតដែលបានអញ្ជើញទៅកាន់តំបន់ព្រំដែនច្រកថ្មដា កាលពីម្សិលមិញ រួមមាន ប្រ៊ុយណេ, រុស្ស៊ី, ប៉ាគីស្ថាន,មីយ៉ាន់ម៉ា, គុយបា ,ឥណ្ឌា,ទីម័រឡេស្តេ, ប្រេស៊ីល,ឡាវ,វៀតណាម,តួកគី,សហរដ្ឋអាមេរិក,ជប៉ុន,ចិន,ឥណ្ឌូនេស៊ី, និងម៉ាឡេស៊ី ព្រមទាំង ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា និងអង្គការកម្មវិធីស្បៀង អាហារពិភពលោក( WFP) ជាដើម៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប លើកទឹកចិត្តកសិករឱ្យពង្រីក​ការចិញ្ចឹមសត្វ​ដើម្បី​លើក​កម្ពស់​ជីវភាព
2026/03/30 03:56:51 pm        1
ស.ស.យ.ក រៀបចំកម្មវិធីសង្ក្រាន្តជំរំភៀសសឹកនៅខេត្តសៀមរាបក្នុងស្មារតីខ្មែរតែមួយ
2026/03/30 03:40:38 pm        1
អាណិកជនខ្មែរកាន់តែច្រើននាំគា្នមកលេងស្រុកកំណើត ខណៈថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ជិត​ឈាន​មក​ដល់
2026/03/30 03:27:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកែប លើកទឹកចិត្តកសិករឱ្យពង្រីក​ការចិញ្ចឹមសត្វ​ដើម្បី​លើក​កម្ពស់​ជីវភាព

2026/03/30 03:56:51 pm
​សារព័ត៌មាន៖ ចំនួនកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា លើសពី ៥០.000នាក់
2026/03/30 03:41:51 pm
​ស.ស.យ.ក រៀបចំកម្មវិធីសង្ក្រាន្តជំរំភៀសសឹកនៅខេត្តសៀមរាបក្នុងស្មារតីខ្មែរតែមួយ
2026/03/30 03:40:38 pm
​អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ប៉ះទង្គិចជាមួយនគរបាលជុំវិញការចាប់ខ្លួនលោកសម្រាប់ការស្លាប់អ្នកតវ៉ា
2026/03/30 03:31:29 pm
​អាណិកជនខ្មែរកាន់តែច្រើននាំគា្នមកលេងស្រុកកំណើត ខណៈថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ជិត​ឈាន​មក​ដល់
2026/03/30 03:27:14 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/30 07:37:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/29 07:28:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am