មីស៊ីលអ៊ីរ៉ង់ត្រូវបានគេឃើញហោះពីលើអ៊ីស្រាអែល នៅព្រឹកព្រលឹមថ្ងៃសៅរ៍ (ទី ២៨ មីនា) នេះ។ សេវារថយន្តសង្គ្រោះបន្ទាន់អ៊ីស្រាអែល Magen David Adom (MDA) បាននិយាយថា ពុំមានការហៅទូរស័ព្ទណាមួយ ត្រូវបានទទួលនៅមជ្ឈមណ្ឌលរបស់ពួកគេ ដើម្បីបញ្ជូនកម្លាំងអន្តរាគមន៍ទេ បន្ទាប់ពីការបាញ់មីស៊ីល នៅពេលព្រឹកនេះទេ។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមសង្គ្រាមរយៈពេលមួយខែ នៅថ្ងៃទី ២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហារតាមអាកាសដែលបានសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

ការឆ្លើយតបរបស់អ៊ីរ៉ង់ ដោយវាយប្រហារគោលដៅរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងតំបន់ ក៏ដូចជាគោលដៅស៊ីវិលនៅក្នុងប្រទេសអារ៉ាប់ឈូងសមុទ្រ និងការដឹកជញ្ជូន បានរំខានដល់ពាណិជ្ជកម្មថាមពល និងទំនិញផ្សេងទៀតទូទាំងពិភពលោក ដោយបង្កឲ្យមានការភ័យខ្លាចចំពោះរកើនឡើងតម្លៃទំនិញផ្សេងៗ និងវិបត្តិសេដ្ឋកិច្ច។
រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយកាលពីថ្ងៃសុក្រ (ទី ២៧ ខែមីនា)ថា សហរដ្ឋអាមេរិករំពឹងថា ប្រតិបត្តិការយោធារបស់ខ្លួន នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ មិនមែនប៉ុន្មានខែទេ ហើយទីក្រុងវ៉ាស៊ីនតោន អាចសម្រេចគោលបំណងទាំងអស់របស់ខ្លួន ដោយមិនចាំបាច់ប្រើប្រាស់កងទ័ពជើងគោក៕