ប្រទេសហ្គាបុងចង់បង្កើត MOU ជាមួយកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

2022/03/31 07:11:17 pm        328

ភ្នំពេញ៖ ភាគីប្រទេសហ្គាបុង បានបង្ហើបពីគោលបំណង នៃការចង់បង្កើតMOU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ហ្គាបុង ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គិតក្នុងរយៈពេល ៤ឆ្នាំកន្លងទៅនេះ សម្រេចបានចំនួនប្រមាណ ១៤៩លានដុល្លារអាម៉េរិក។

នៅក្រោយជំនួបការងារ រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម វីត ហ្វើរណែម ម៉ែនហ្វមប៊ី (Yves Fernand Manfoumbi) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសហ្គាបុង កាលពីល្ងាចថ្ងៃទី៣០ មីនា ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីបានកើនឡើងបន្តបន្ទាប់ ដោយគិតត្រឹមឆ្នាំ២០២១ កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីមានតម្លៃប្រហែល ៤៥លានដុល្លារ ប្រៀបធៀបនឹងឆ្នាំ២០២០ មានតម្លៃ ៤៣លានដុល្លារក្នុងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញពីកម្ពុជាមានតម្លៃ ៤៤,៧៥លានដុល្លា និងកម្ពុជានាំចូលមានចំនួន ០,០២លានដុល្លារ។

ក្នុងជំនួបនោះ ភាគីហ្គាបុង បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ហ្គាបុងកំពុងស្វែងរកប្រទេសដៃ​គូ​ពាណិជ្ជកម្ម​បន្ថែមនៅតំបន់អាស៊ី ​ជាពិសេសនៅកម្ពុជា និងបានស្នើភាគីទាំងពីរពង្រីកកិច្ច​សហប្រតិបត្តិការ​លើវិស័យដែលផ្តល់ប្រយោជន៍ទៅវិញទៅមក ​រួមមាន៖ ការបង្កើតMOU ស្តីពី​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​កម្ពុជា-ហ្គាបុង ​ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​និង​ពាណិជ្ជកម្មក្នុងការអនុវត្តក្របខណ្ឌគម្រោងនានា, ​ជំរុញការវិនិយោគផ្នែកឧស្សាហកម្ម និងការ​ដោះដូរ​ពាណិជ្ជកម្មទ្វេភាគី ​ដែល​មានលក្ខណៈបំពេញបន្ថែម និងការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ជាដើម។

ភាគីហ្គាបុង ក៏បានជម្រាបជូនអំពីការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ដែលជួយសម្រួលច្រើនដល់​សកម្មភាព​ធុរកិច្ច​នៅហ្គាបុង ​និងចង់​ទទួល​បានការចែករំលែកបទបពិសោធន៍កម្ពុជា​នា​ពេលកន្លងមក។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងគាំទ្រលើគ្រប់សំណើដែលបាន​ដាក់​ជូន ​និងជាពិសេសគាំទ្រឱ្យមានការបង្កើត MOU ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាង​កម្ពុជា-ហ្គាបុង ​ដែល​រំពឹងថា ​ភាគីទាំងពីរ​នឹង​ពន្លឿននីតិវិធី​ និង​ពិនិត្យ​បញ្ចប់​សេចក្តីព្រាងMOU នេះឲ្យបានឆាប់រហ័ស ដើម្បីអាចធ្វើការចុះហត្ថលេខាបាន ​នៅអំឡុងឆមាសទី២ ឆ្នាំ២០២២នេះ។ស្របគ្នានេះដែរ ឯកឧត្តមបានជម្រាបជូនថា កម្ពុជាកំពុងធ្វើកំណែទម្រង់ប្រព័ន្ធបញ្ជរតែមួយជាតិ សំដៅជួយសម្រួលសកម្មភាពធុរកិច្ច ​និងស្នើដាក់បញ្ចូលវិស័យនេះ ក្នុងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា-ហ្គាបុងនាពេលខាងមុខ ​និងបានស្នើភាគីហ្គាបុងឱ្យពិចារណានាំចូល​ទំនិញ​សក្តានុពល​កម្ពុជា​បន្ថែមពីអង្ករ ដែលរួមមានជា​អាទ៍​ ផ្លែឈើស្រស់ ​ដំឡូងមី ​សំលៀកបំពាក់​ ស្បែកជើង និងកាបូបធ្វើដំណើរ ។ល។

ប្រភពខាងលើ បានបញ្ជាក់ទៀតថា នៅមុនបញ្ចប់ជំនួបនាឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនពីការត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍​និងសម្របសម្រួលដល់អ្នកវិនិយោគ និង​សកម្មភាពពាណិជ្ជកម្មរបស់ភាគីហ្គាបុង​ នៅប្រទេសកម្ពុជា ​និងលើកទឹកចិត្តដល់ក្រុមបណ្តាប្រទេស​ក្របខ័ណ្ឌតំបន់​ដែលនិយាយភាសាបារាំង​ ក៏ដូចជាក្រុមហ៊ុនមកពីហ្គាបុង ​និងក្រុមហ៊ុនកម្ពុជា ពិនិត្យលទ្ធភាពក្នុងភាពជាដៃគូក្នុងវិស័យធុរកិច្ច ​រវាងក្រុមហ៊ុនផ្សេងៗគ្នានៃភាគីទាំងពីរ៕ អត្ថបទ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm