ប្រតិភូកម្ពុជាចូលតាំងពិព័រណ៌ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់នៅសៀងហៃដោយជោគជ័យ

2026/03/28 11:48:31 pm        103

ក្រុងសៀងហៃ: គណៈប្រតិភូសមាគមចំនួន ២២ រូប បានចូលតាំងពិព័រណ៌ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើក ទី៥ ប្រកបដោយជោគជ័យ និងបានធ្វើទស្សនកិច្ចកំពង់ផែសៀងហៃ ប្រទេសចិន ដែលជាកំពង់ផែអន្តរជាតិកំពូល បាននិងកំពុងបម្រើ ការដឹកជញ្ជូនទៅកាន់ប្រទេសនៅលើពិភពលោក។

 លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្តត់ផ្គង់នៅកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម ចំនួន ២២ រូប ទៅចូលរួមការតាំងពិព័រណ៌ពាណិជ្ជកម្មឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិជាសកលលើកទី៥ (5th Global International Logistics and Supply Chain Expo) និងការធ្វើទស្សនកិច្ចកំពង់ផែសៀងហ ប្រទេសចិន តបតាមការអញ្ជើញ របស់សម្ព័ន្ធ AiLA ឡូជីស្ទីក, ក្នុងនោះលោកក៏ត្រូវបានអញ្ជើញជាគណអធិបតី និងឡើងថ្លែងសន្ទករថា ក្នុងការបើកសម្ពោធជាផ្លូវការ តាំងពិពរណ៌ពាណិជ្ជកម្ម ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃភាគីចិន និងថ្នាក់ដឹកនាំមកពីបណ្តា ប្រទេសផ្សេងៗទៀត។

ថ្លែងទៅកាន់បណ្តាអ្នកចូលរួម, លោកប្រធានសមាគម បានជម្រាបភាគីចិន និងបណ្តារប្រទេសផ្សេងទៀត អំពីសារៈសំខាន់ នៃវិស័យជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្តង់ ដែលបានបង្កើតឱ្យមានការទំនាក់ទំនងទូទាំងពិភពលោក ហើយប្រទេសចិនមានសមាគម សម្ព័ន្ធសមាគម និងសហព័ន្ធជាច្រើន ដែលបង្កើតឱ្យមានការទំនាក់ទំនងគ្នា ដើម្បីជម្រុញសេវាកម្មឱ្យគ្នាទៅវិញមក ដោយចាត់ទុកថា ឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺសសៃឈាមនៃសេដ្ឋកិច្ចសកល។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឡូជីស្ទិក និងដឹកជញ្ជូន ជាវិស័យដែលអាទិភាព និងបានខិតខំ កសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងទាក់ទាញអ្នកវិនិយោគមក និងបានលើកឡើងអំពីការអភិវឌ្ឍរបស់ រាជរដ្ឋាភិបាល ព្រមទាំងបានអញ្ជើញម្ចាស់អាជីវកម្ម និងបណ្តាប្រទេសផ្សេងទៀតឱ្យមកធ្វើទស្សកិច្ចនៅកម្ពុជា ជួបអ្នកជំនាញ និង ស្វែងរកឱកាសសម្រាប់វិនិយោគ ដោយធានានូវសុវត្ថិភាព ព្រោះកម្ពុជាកំពុងតែបង្រ្កាបក្រុមឧក្រិត្តកម្មអនឡាញ និងក្រុមឆបោកអន ឡាញឱ្យអស់នាពេលឆាប់ៗនេះ។

សូមបញ្ជាក់ថា៖ ការតាំងពិព័រណ៌ពាណិជ្ជកម្មលើកទី៥ នេះមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៥-២៧ ខែមីនា ឆ្នាំ២០២៦ ទទួល បានការចូលរួមទស្សនា និងភ្ជាប់បណ្តាញទំនាក់ទំនងពីភ្ញៀវជាតិនិងអន្តរជាតិ ក្នុងវិស័យឡូជីស្ទីក និងខ្សែច្រវាក់ផ្គត់ផ្គង់ ក្នុងនោះ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា ក៏បានតាំងបង្ហាញនូវបេសកម្ម និងសកម្មភាពរបស់សមាគមផងដែរ។ ស្របវេលានេះដែរ សមាគមក៏ទទួលបានការអញ្ជើញបន្ថែមពីសភាពាណិជ្ជកម្មឧស្សាហកម្មមេរិកាំង អឺរ៉ុប (EACHAM) ដែលជាដៃគូ សហការគ្នាកន្លងមក សមាគមក៏បានដឹកនាំសមាជិកទៅទស្សនាការតាំងពិពរណ៌ទំនិញគ្រឿងអេឡិចត្រូនិច ឌីជីថល តិចណូឡូជី រ៉ូបូត បច្ចេកវិទ្យាគ្រប់គ្រងឃ្លាំង និងទំនិញច្រើនប្រភេទទៀត៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        112
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        101
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងជើងគាំទ្រតួនាទីអាស៊ាន និងរិះគន់ការស្វែងរកសន្តិសុខ និងវិបុលភាពរបស់អាមេរិក នៅអាស៊ីអាគ្នេយ៍

2026/07/24 07:50:27 pm
​UN ជំរុញឱ្យមានការជម្លៀសនាវិក ៦.០០០នាក់ដែលជាប់នៅក្នុងច្រកសមុទ្រ Hormuz
2026/07/24 07:49:51 pm
​ចិន៖ អាមេរិកមិនមែនជាភាគីជម្លោះនៅ​សមុទ្រចិនខាងត្បូងទេ ក្រោយ​​លោក Trump និងលោក Marcos ​ជជែក​​តាម​ទូរស័ព្ទ
2026/07/24 07:49:23 pm
​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm