អតីត​ខ្សែប្រយុទ្ធ Man Utd, Ruud van Nistelrooy នឹង​ក្លាយ​ជា​អ្នកចាត់ការ PSV រដូវ​កាល​ក្រោយ​

2022/03/31 12:22:12 pm        131

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United, Ruud van Nistelrooy នឹង​ក្លាយជា​អ្នកចាត់ការ​ក្លិបបាល់ទាត់​ហូ​ឡង់ PSV Eindhoven នៅ​រដូវក្តៅ​ខាងមុខនេះដែលជា​ការចាប់ផ្តើម​អាជីព​ដឹកនាំ​ដំបូង​របស់ខ្លួន​។

​​បុរស​វ័យ ៤៥ឆ្នាំ​រូបនេះនឹង​ចូល​ជំនួស​តំណែង​លោក Roger Schmidt ដែល​នឹង​ចាក​ចេញពី​តំណែង​ក្រោយ​ចប់រដូវ​កាល​នេះ​នៅពេល​កិច្ចសន្យា​អស់​សុពលភាព​។ ​​វា​តែងតែ​ជា​សុបិន​ក្នុងការ​ក្លាយខ្លួន​ជា​គ្រូ​បង្វឹក រឺ​អ្នកចាត់ការនេះ​ជា​សំដី​របស់ Van Nisterlrooy​។ ​​Ruud van Nistelrooy នៅពេល​មាន​អាជីព​ជា​កីឡាករ​ធ្លាប់​ស៊ុត​បញ្ចូល​ទី ៦២គ្រាប់​ក្នុងការ​បង្ហាញខ្លួន ៦៧ប្រកួត​ឱ្យ PSV ចន្លោះ​ឆ្នាំ១៩៩៨ ដល ២០០១ មុនពេល​ជោគជ័យ​រយៈពេល ៥ឆ្នាំ​ទៀត​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United​។

​​ខ្សែប្រយុទ្ធ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ៩៥គ្រាប់​ក្នុងការ​បង្ហាញខ្លួន ១៥០ប្រកួត​ឱ្យ Manchester United រួមមាន​ឈ្នះ​ជើងឯក English Premier League, FA Cup និង League Cup ក៏ដូចជា​ឈ្នះ​ពាន La Liga ពីរលើក​នៅ​ពេល​ផ្លាស់​ទៅកាន់ Real Madrid ហើយក៏​ស៊ុត​បញ្ចូល​ទី​បាន ៣៥គ្រាប់​ផងដែរ​ក្នុងការ​បង្ហាញខ្លួន ៧០លើក​ឱ្យ​ក្រុម​ជំរើសជាតិ​ហូ​ឡង់​។​ ​​Ruud van Nistelrooy បាន​ចូលនិវត្តន៍​ផ្លូវការ​ពី​អាជីព​កីឡាករ​បាល់ទាត់​នៅ​ឆ្នាំ២០១២ និង​បានទទួល​តំណែង​ជំនួយការ​គ្រូបង្វឹក​នៅ​ក្រុម​ជំរើសជាតិ​ហូ​ឡង់ និង​ដឹកនាំ​ក្រុមយុវជនក៏ដូចជា​ក្រុម​បម្រុង​របស់ PSV ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        119
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm