តំណាងសម្ដេចធិបតីបង្ហាញភាពខុសគ្នារវាងព្រឹត្តិការណ៍បុណ្យទន្លេកាលពី១១ឆ្នាំមុន លើទឹកដីខេត្ដក្រចេះ

2026/03/29 05:48:11 pm        235

ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ បានប្រារព្ធពិធីបើកជាផ្លូវការ ក្រោម​អធិបតី​ភាព​ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងដ៏ខ្ពង់​ខ្ពស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងវត្តមានគណៈប្រតិភូរាជរដ្ឋាភិបាល ថ្នាក់​ដឹកនាំ​ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត មន្ដ្រីទូត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ កាល​ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

ជាមួយគ្នា ក្នុងនាមសម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បាន​អបអរ​សាទរខេត្តក្រចេះ ដែលជាខេត្តដំបូង នៃការចាប់ផ្ដើមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើក​ទី១​ កាលពីឆ្នាំ២០១៥ និងជាខេត្តដំបូង ដែលបានចាប់ផ្ដើមរៀបចំធ្វើម្ចាស់ផ្ទះជុំទី២ មុនគេ ស្រប​ពេលឯកឧត្តមក៏បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើន ដែល​មានកា​រខុសប្លែក​គ្នា​ជាច្រើន​លើ​សមិទ្ធផលនានា បើធៀបកាលពី ១១ឆ្នាំមុន។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានរំឮថា បុណ្យទន្លេ បានក្លាយជាមរតកប្រពៃណីទេសចរណ៍ដ៏វិសេសវិសាលថ្លៃថ្លាមួយ ដែលលេចរូងរាជឡើង ក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដោយបានផ្សារភ្ជាប់គុណតម្លៃ អត្ថប្រយោជន៍ និងសក្ដានុពលនៃទន្លេ បង្កើតបានជាព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅ និងប្រកបដោយភាពអធិកអធម សម្បូរសប្បាយ និងសុខដុមរមនាសម្រាប់ភ្ញៀវទេសចរជាតិ-អន្ដរជាតិ។

ការប្រារព្ធព្រឹត្តិការណ៍នេះ ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយនិរន្ដភាព និងជាវេទិកាមួយ ដែលមិនមែនតែសម្រាប់ផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់ខេត្តតាមដងទន្លេ ប៉ុន្ដែក៏បានបង្ហាញឲ្យឃើញពីការអភិវឌ្ឍ និងសមិទ្ធផលថ្មីៗជាច្រើនរបស់ខេត្តម្ចាស់ផ្ទះនីមួយៗ ជាក់ស្ដែងបើក្រឡេកទៅមើលកាលពី ១១ឆ្នាំមុន ដែលខេត្តក្រចេះ ធ្វើម្ចាស់ផ្ទះលើកទី១ រហូតដល់បច្ចុប្បន្ន គឺមានការខុសប្លែកគ្នា ដ្បិតបច្ចុប្បន្នខេត្តមានការអភិវឌ្ឍ និងសមិទ្ធផលនានាជាច្រើន ទាំងទីតាំង និងភាពទាក់ទាញទេសចរណ៍ រមណីយដ្ឋាន សណ្ឋាគារ រួមទាំងការអភិវឌ្ឍរចនាសម្ព័ន្ធជាច្រើន ហើយសមិទ្ធផលដ៏ធំថ្មីៗ គឺស្ពានឆ្លងកាត់ទន្លេមេគង្គតែម្ដង។

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បន្ដថា នេះគឺជាពិតជាឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការរីកចម្រើន ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពនយោយបាយ និងកត្ដាសុខសន្ដិភាពពេញេលញដែលកម្ពុជាសម្រេចបាន ធ្វើឲ្យកម្ពុជាស្គាល់ពិតនូវនិយមន័យថា «សន្ដិភាព និងការអភិវឌ្ឍ»។

ទន្ទឹមជាមួយគ្នា ឯកឧត្តមក៏បានគូសរំលេចនូវស្នាដៃរបស់ក្រសួងទេសចរណ៍ ដែលជាសេនាធិការគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំដាក់ចេញនូវផែនការយុទ្ធសាស្ដ្រថ្មីៗ ពិសេសយុទ្ធនាការ «រដូវកាលបៃតង» យុទ្ធនាការ «រដូវកាលសាមគ្គី» និងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ និងទិសដៅកែទម្រង់មុតស្រួចមួយចំនួនទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពប្រកួតប្ររជែង ជាពិសេសតាមរយៈការពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋ និងឯកជន សំដៅដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យទេសចរណ៍ជាលក្ខណៈកញ្ចប់ ពិសេសកាលៈទេសៈដ៏ស្មុគស្មាញ និងប្រទាក់ក្រឡាគ្នា នៃវិបត្តិសកលនាពេលបច្ចុប្បន្ន។

ចុងក្រោយ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការអន្ដរក្រសួងរៀបចំពិធីបុណ្យទន្លេ ដឹកនាំដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ដែលបានសហការដឹកនាំ និងអន្ដរក្រសួង ស្ថាប័ន វិស័យឯកជន ទាំងអស់ ដែលបានចូលរួមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ដ៏អធិកអធម ពោរពេញដោយភាពសប្បាយរីករាយ និងស្នាមញញឹម និងជោគជ័យផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm