រដ្ឋមន្រ្តីឧស្សាហកម្ម៖ ទិវាជាតិ STI បង្ហាញដល់អន្តរជាតិពីការសាមគ្គីភាព គ្មានអ្វីមករារាំង នវានុវត្តន៍ជាតិឡើយ

2026/03/29 11:33:48 am        138

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា ទោះក្នុង​កាលៈ​ទេសៈ​ដែលកម្ពុជាជួបការលំបាក និង បញ្ហាប្រឈមនានា ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានបង្ហាញដល់អន្តរជាតិអំពីការសាមគ្គីភាព ដោយគ្មានអ្វី មករារាំង ឬ​បង្អាក់​បន្ទុច​ដល់នវានុវត្តន៍ជាតិនោះឡើយ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងសន្និសីទសារព័ត៌- មានផ្លូវការ ក្នុងថ្ងៃបញ្ចប់ការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះថា ការរៀបចំ ទិវាជាតិ មិនមែនត្រឹមតែប្រារព្វដើម្បីឱ្យប្រជាពលរដ្ឋ សិស្ស និស្សិតចូលរួមប៉ុណ្ណោះទេ អ្វីដែលជាសំខាន់រាជរដ្ឋាភិបាលក្នុងអាណត្តិ ថ្មីនេះ បានកំណត់យកបច្ចេកវិទ្យា គឺជាសរស្តម្ភទី៥ ព្រោះវិទ្យាសាស្ត្រ បច្ចេកវិទ្យាមានសារៈសំខាន់ណាស់ សម្រាប់ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិ. តាមរយៈទិវាជាតិនេះដែរ រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សាវិទ្យាសាស្រ្តជាតិ បានយកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ដើម្បីបំផុសនូវស្មារតី និងវប្បធម៌ ឱ្យមានការស្រឡាញ់នូវនវានុវត្តន៍។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា តាមរយៈព្រឹត្តិការណ៍ទិវាជាតិនេះ បានបង្ហាញឱ្យឃើញថា កម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែល ចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេ គឺកម្ពុជាបាននិងកំពុងក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យា ក្នុងនោះនវានុវត្តន៍មួយចំនួនបានបង្កើត ដោយកូនខ្មែរ និងបាននំាចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ ជាក់ស្តែងការរៀបចចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះ ទោះបីស្ថិតក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក និងបញ្ហាប្រឈមនានាក៏ដោយ ទិវាជាតិនេះបានបង្ហាញដល់អន្តរជាតិឱ្យឃើញ អំពីការសាមគ្គីភាពផ្ទៃក្នុងរបស់ជាតិ ដោយគ្មានអ្វីមករារាំង បំបែកបំពាក់ ឬបង្អាក់បន្ទុចដល់នវានុវត្តន៍ជាតិ ដើម្បីការរីកចម្រើនរបស់ ជាតិនោះឡើយ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២៣មក ទិវាជាតិបានវិវត្តន៍ទៅរកការរីកចម្រើនឥតឈប់ឈរ ឆ្លើយតប ទៅនិងបរិបថថ្មីៗ ជាក់ស្តែងនៅឆ្នាំដំបូង កម្ពុជាបានជ្រើសរើសយកការកសាងមូលដ្ឋានគ្រឹះសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍។ ចំណែកឆ្នាំ២០២៤ ការជំរុញសហគ្រាសធុនតូច និងមធ្យម ចាប់យកនូវបច្ចេកវិទ្យា (SME go STI), ចំពោះនៅឆ្នាំ ២០២៥ គឺការបណ្តុះទេពកោសល្យសម្រាប់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈនៅក្នុងឆ្នាំ២០២៦នេះ បានផ្តោត សំខាន់លើនវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ ក្នុងគោលដៅប្រមូលផ្តុំឱ្យមានភាពប្រទាក់ក្រឡាគ្នានូវអេកូស៊ីស្តែម ជាប្រព័ន្ធសម្រាប់អ្នក សិក្សារៀនសូត្រ ទាំងរដ្ឋ និងវិស័យឯកជន ដើម្បីឈានទៅសម្រេចបាននូវនវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថាន​ភាព​ព្រំដែន​នៅតំ​បន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
2026/03/29 01:41:55 pm        1
ក្រសួងទេសចរណ៍ រៀបចំកម្មវិធីដាំដើមឈើអបអរបុណ្យទន្លេ លើកទី១០ និង​ដុត​ក្រឡាន​ដឹង​គុណ​វីរៈកងទ័ព
2026/03/29 01:09:07 pm        1
សមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍
2026/03/29 12:56:43 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថាន​ភាព​ព្រំដែន​នៅតំ​បន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ

2026/03/29 01:41:55 pm
​អ៊ីរ៉ង់ គំរាមវាយប្រហារសាកលវិទ្យាល័យនានារបស់អាមេរិកនៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមក្ដៅខ្លាំង
2026/03/29 01:13:59 pm
​ក្រសួងទេសចរណ៍ រៀបចំកម្មវិធីដាំដើមឈើអបអរបុណ្យទន្លេ លើកទី១០ និង​ដុត​ក្រឡាន​ដឹង​គុណ​វីរៈកងទ័ព
2026/03/29 01:09:07 pm
​សមាគមមិត្តភាពកម្ពុជា-ចិន រួមគ្នារៀបចំព្រឹត្តិការណ៍ជិះកង់ទេសចរណ៍ក្នុងតំបន់អង្គរ ដើម្បីរឹតចំណងមិត្តភាព និងជំរុញវិស័យទេសចរណ៍
2026/03/29 12:56:43 pm
​អ្នកតវ៉ាក្រុងបេរូតកាន់ទុក្ខអ្នកកាសែតលីបង់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
2026/03/29 12:50:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/28 09:42:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/26 11:06:47 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/26 03:02:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am