អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្ម ដើម្បីការពារទឹកដី និងប្រជាជន

2026/03/29 06:55:26 pm        306

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២៦នេះ បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល​កំពុងបន្តការងារ​ការទូតយ៉ាង​សកម្ម​ដើម្បី​ការពារទឹកដី និងប្រជាជន។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា តំបន់ព្រំដែន​កម្ពុជា​ដែល​កងកម្លាំង​ថៃ​កំពុងកាន់កាប់ដោយខុសច្បាប់តាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួស ក៏ដូចជា​ប្រជា​ពលរដ្ឋ​ភៀស​សឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ មិនត្រូវ​បាន​រាជរដ្ឋាភិបាល និងសហគមន៍អន្តរជាតិបំភ្លេចនោះឡើយ។ សកម្មភាពការទូតរស់រវើកត្រូវបានរៀបចំជាបន្តបន្ទាប់ទៅកាន់តំបន់ទាំងនោះ។

ជាក់​ស្តែង បន្ទាប់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និង​តំណាង​អ​ង្គការអន្តរជាតិនានាចុះទៅកាលពីថ្ងៃសុក្រទី២៧ ខែមីនា នៅថ្ងៃសៅរ៍ទី២៨ ខែមីនា ឆ្នាំ២០២៦ ដល់វេនក្រុមសម្របសម្រួលនៃព្រះរាជាណាចក្រកម្ពុជាម្តងដែលបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ច្រកបឹងត្រកួន និងតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ បេសកកម្មនេះគឺដើម្បីពិនិត្យ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីការគោរព និងអនុវត្តវិធានការទាំងអស់ ក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជាថ្មីថា ក្នុងផ្នែកទី II ស្តីពីយន្តការសម្រាប់ការអនុវត្តនិងផ្ទៀងផ្ទាត់វិធានការកាត់បន្ថយភាពតានតឹងនៃសេចក្តីប្រកាសរួម មានចែងអំពីការទទួលស្គាល់របស់ភាគីទាំងពីរ(កម្ពុជា-ថៃ)អំពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) និងឯកភាពគ្នាពង្រឹងតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍នេះក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការទាំងអស់ដែលមានចែងក្នុងសេចក្តីប្រកាសរួម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា វត្តមានជាបន្តបន្ទាប់នៃក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅឯតំបន់ព្រំដែនឆ្លុះបញ្ចាំងឱ្យឃើញពីការគោរពនិងការគាំទ្រពេញទំហឹងរបស់រាជរដ្ឋាភិបាលចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍ AOT ក៏ដូចជា ការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឆ្ពោះទៅការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឱ្យបានឆាប់រហ័សតាមយន្តការការទូតនិងកិច្ចព្រមព្រៀងដែលមានស្រាប់ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។

អ្នកនាំពាក្យបញ្ជាក់ជូនថា កម្ពុជាកម្ពុជាការពារដាច់ខាតនូវខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ និងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ថា ខ្សែព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm