ក្រសួងទេសចរណ៍ រៀបចំកម្មវិធីដាំដើមឈើអបអរបុណ្យទន្លេ លើកទី១០ និង​ដុត​ក្រឡាន​ដឹង​គុណ​វីរៈកងទ័ព

2026/03/29 08:09:07 pm        265

ក្រសួងទេសចរណ៍ គណៈកម្មការអន្ដរក្រសួងរៀបចំបុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនានេះ បានរៀបចំកម្មវិធីសំខាន់ៗ ចំនួន ២ ទៀត សម្រាប់ថ្ងៃទី៣ នៃ​ព្រឹត្តិការ​ណ៍​បុណ្យ​ទន្លេ លើកទី១០ ក្នុងនោះមានកម្មវិធីដាំដើមឈើ និងកម្មវិធីដុតក្រឡាន នៅសហគមន៍​ថ្មគ្រែ​។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និង​ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងវត្តមានគណៈប្រតិភូ ថ្នាក់​ដឹក​នាំ​ក្រសួង និងរដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សា​នុសិស្សា​ចូល​រួម​ជា​ច្រើន​ផង​ដែរ​។

ជាមួយគ្នា ឯកឧត្តមបានគូសរំលេចសម្រាប់កម្មវិធីដាំដើរឈរ ធ្វើឡើង​ដើម្បី​អបអរ​សាទរ​ព្រឹត្តិការណ៍​បុណ្យទន្លេ លើកទី១០ នៅតាមរបងទីលានាបាល់ទាត់ក្រុងក្រចេះ ដោយ​ក្រុម​ការងា​រ​បាន​រៀប​ចំ​នូវការដាំដើមធ្នង់ចំនួន ១០ដើម សម្រាប់ប​ន្សល់​ជា​អនុស្សាវរីយ៍​ក្នុង​ឱកាស​ខួប​លើក​ទី​១០ នៃព្រឹត្តិការណ៍បុណ្យទន្លេ ក៏ដូចជាការចូលរួមលើកកម្ពស់បរិស្ថាន និងធម្មជាតិ សម្រាប់​ប​ម្រើ​ជា​ប្រយោជន៍ជាតិទៅថ្ងៃអនាគត។

ចំណែកកម្មវិធីដុតក្រឡានវិញ ឯកឧត្តមថ្នាក់ដឹកនាំ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដល់​សហគមន៍​ក្រឡា​ន​ថ្ម​គ្រែ ដោយបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ហើយ​បាន​ចុះ​ពិនិត្យ​ផ្ទាល់ នូវរបៀបដុតក្រឡាន ដែលជាផលិតអត្តសញ្ញាណភូមិសាស្ដ្រមួយដ៏ល្បីល្បាញ ទាំងក្នុង និង​ក្រៅ​ប្រទេស ហើយឯកឧត្តមរដ្ឋមន្ដ្រី ក៏សង្ឃឹមថា ប្រជាពលរដ្ឋ នឹងរក្សាបាន​នូវ​ការ​ផលិត​ប្រកប​ដោយ​គុណភាព សុវត្ថិភាព ជានិរន្ដរ ដើម្បីជាផ្នែកមួយ ក្នុងការលើកស្ទួយ និងទាក់ទាញ​ទេសចរណ៍ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលបានយូរអង្វែងផងដែរ។

គួរដឹងថា រយៈពេល ៣ថ្ងៃ នៃព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ ដែលរៀ​ប​ចំ​ឡើង​ក្រោម​ប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» ក្រសួង​ទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកម្មវិធីសំខាន់ៗចំនួន ១១ ដែល​គ្រប់​ដណ្ដប់​ស្ទើរ​គ្រប់​ទិដ្ឋភាពសង្គម ទាំងសាសនា ទេសចរណ៍ កសិកម្ម សប្បុរសធម៌ សិល្បៈ និងកីឡា​ជា​ដើម​ ដែលបានផ្ដល់នូវភាពអធិកអធម និងសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ-អន្ដរជាតិ ដែល​បាន​មក​លេងកម្សាន្ដក្នុងព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm