CDC បានអនុម័តរោងចក្របង្គុំ និងតម្លើងរថយន្តពាណិជ្ជកម្មអគ្គិសនីខ្នាតធំ នៅខេត្តពោធិ៍សាត់

2026/03/29 02:48:48 pm        139

យោងតាមឯកសារផ្លូវការដែលចេញផ្សាយដោយគណៈកម្មាធិការវិនិយោគកម្ពុជា (CIB) នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពីពេលថ្មីៗនេះ គម្រោងបង្កើតរោងចក្របង្គុំ និង​តម្លើង​រថយន្ត​ពាណិជ្ជកម្ម​ថាមពល​ថ្មី​របស់​ក្រុមហ៊ុន ZO MOTORS ដែលមាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិ​ច្ច​ពិសេស​ក្នុង​ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានអនុម័ត និង​ផ្តល់​អាជ្ញា​ប័ណ្ណ​ជា​ផ្លូវ​ការ​ហើយ​។ ក្នុងនាមជារោងចក្របង្គុំ និងតម្លើង​រថយ​ន្ត​ពាណិជ្ជ​កម្ម​អគ្គិសនី​ខ្នាត​ធំ​ដំបូង​គេ​បង្អ​ស់​នៅ​កម្ពុជា​ការ​ឈាន​ដល់​ដំណាក់​កាលនេះ​គឺជា​សញ្ញា​ដ៏សំខាន់​នៃ​ការផ្លា​ស់​ប្តូរ​មុខ​មាត់​ឧស្សាហ​កម្ម​បៃ​តង​ និងការផលិតគ្រឿងចក្រកម្រិតខ្ពស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

គម្រោងវិនិយោគនេះមានទុនសរុបរហូតដល់ ៤៦ លានដុល្លារអាម៉េរិក ដែល​ជា​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេសដំបូងគេក្នុងវិស័យរថយន្តដឹកជញ្ជូនអគ្គិសនី បន្ទាប់ពីរាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដា​ក់​ចេញ​នូវគោលនយោបាយអភិវឌ្ឍន៍យានយន្តថាមពលថ្មី ។ស្ថិតនៅលើផ្ទៃដីប្រមាណ ១០ ហិក​តា ជាមួយសមត្ថភាពផលិតដំណាក់កាលដំបូងមានចំនួន ១០,០០០ គ្រឿងក្នុងមួយឆ្នាំ រោង​ចក្រ​នេះ​មិន​ត្រឹមតែបំពេញចន្លោះខ្វះខាតនៃផលិតកម្មរថយន្តពាណិជ្ជកម្មអគ្គិសនីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងត្រូវបានចាត់ទុកជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញពិពិធកម្មឧស្សាហកម្មជាតិ និង​ការ​សម្រេចឱ្យបាននូវ "ចក្ខុវិស័យអព្យាក្រឹតកាបូនឆ្នាំ ២០៥០" របស់កម្ពុជាផងដែរ។

 ក្នុងនាមជាយីហោរថយន្តពាណិជ្ជកម្មអគ្គិសនីឈានមុខគេលំដាប់ទី១ នៅកម្ពុជា ZO MOTORS បាន​បង្ហាញនូវខ្សែចង្វាក់ផលិតកម្មយ៉ាងសម្បូរបែប។ តាមការបញ្ជាក់ រោងចក្រនៅ​ខេត្តពោធិ៍​សាត់​នេះ​ នឹងផ្ដោតលើការផលិតរថយន្តដឹកជញ្ជូនអគ្គិសនីទម្ងន់ ១,៥ តោន, ២ តោន ២,៥ តោន ៥ តោន ១០ តោន រហូតដល់ ១៥ តោន និងរថយន្តអូសសណ្ដោងអគ្គិសនីទម្ងន់ ៤០​តោន ​ព្រម​ទាំង​រថយន្ត​ដឹកអ្នកដំណើរអគ្គិសនីសម្រាប់ប្រភេទអាជីវកម្មខ្នាត ៩ កៅអី ១៤ កៅអី ១៥ កៅអី ១៨ កៅអី និង ២៤កៅអី។ លើសពីនេះ ក៏មានការផលិតរថយន្តភីកអាប់អគ្គិសនី និង​ឡាន​ស្ទូច​អគ្គិសនី ដែលអាច​ឆ្លើយ​តប​បាន​យ៉ាង​ពេញ​លេញ​នូវ​តម្រូវ​ការ​ដឹក​ជញ្ជូន​បៃ​តង​គ្រប់​ទម្រង់​ ចាប់ពីការដឹកជញ្ជូនក្នុងទីក្រុង រហូតដល់ការដឹកជញ្ជូនធុនធ្ងន់ និង​ការ​ប្រើ​ប្រាស់​ក្នុង​តំបន់​ឧស្សាហកម្ម។

 ចំពោះសមត្ថភាព និងអត្ថប្រយោជន៍សេដ្ឋកិច្ច រថយន្តអគ្គិសនីរបស់ ZO MOTORS បាន​បង្ហាញ​នូវ​ឧត្តមភាពបច្ចេកទេសលើសរថយន្តប្រើប្រេងឥន្ធនៈធម្មតា។ យោងតាមទិន្នន័យជាក់ស្តែង រថយន្ត ZO MOTORS ប្រើប្រាស់ថាមពល ១ គីឡូវ៉ាត់ម៉ោង អាចធ្វើដំណើរបានពី ៣ ទៅ ៥ គីឡូម៉ែត្រ ដែលជួយកាត់បន្ថយថ្លៃចំណាយប្រតិបត្តិការបានរហូតដល់ ៤០%ទៅ ៥៥%។ តាមការប៉ាន់ប្រមាណ រថយន្តមួយគ្រឿងអាចជួយម្ចាស់អាជីវកម្មសន្សំសំចៃថ្លៃប្រេង និងការចំណាយផ្សេងៗបានពី $៥,០០០ ទៅ $៨,០០០ ក្នុងមួយឆ្នាំ ចំណែកតម្រូវការថែទាំរថយន្តអគ្គិសនីមានក៏មានភាពងាយស្រួល និងមានចំនួនតិច ដូច្នេះការចំណាយលើការថែទាំប្រចាំឆ្នាំ បានបន្តជួយសន្សំសំចៃថវិកាបន្ថែមទៀត ខ្ទង់ប្រមាណពី ៥០០ ទៅ ៨០០ ដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងរថយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ។

 ដើម្បីពង្រឹងទំនុកចិត្តជូនដល់អតិថិជន ZO MOTORS បានបង្កើតការធានា និងសេវាកម្មដ៏រឹងមាំបំផុត។ ក្រុមហ៊ុនថែមទាំងមានការធានាលើប្រព័ន្ធអគ្គិសនីទាំង ៣ (អាគុយ ម៉ូទ័រ និងប្រព័ន្ធបញ្ជា) រហូតដល់ ៥ ឆ្នាំ ឬ ២០ ម៉ឺនគីឡូម៉ែត្រ។ លើសពីនេះក្រុមហ៊ុនក៏បានអនុវត្តស្តង់ដារសេវាកម្ម "១-៣-២៤" ដែលរួមមាន៖ឆ្លើយតបក្នុងរយៈពេល ១ ម៉ោង, ទៅដល់ទីតាំងក្នុងរយៈពេល ៣ ម៉ោង និងជួសជុលឱ្យរួចរាល់ក្នុងរយៈពេល ២៤ ម៉ោង ដើម្បីធានាថាប្រតិបត្តិការដឹកជញ្ជូនរបស់អតិថិជនមិនមានការរាំងស្ទះ។ផែនការ "ស្ថានីយ១០០ ទីតាំងសាក១០០០" របស់ ZO MOTORS គឺផ្អែកលើភាគលាភនៃតម្លៃអគ្គិសនី៖ ក្នុងឆ្នាំ២០២៦ មានផែនការសាងសង់ស្ថានីយសាកអគ្គិសនីល្បឿនលឿនថ្មីចំនួន ២០០ ទីតាំង ដោយមានគោលបំណងធានាថា រាល់ចម្ងាយ ៥០ ទៅ ១០០ គីឡូម៉ែត្រ នៅតាមបណ្តាខេត្តនីមួយៗនៅទូទាំងប្រទេស នឹងមានទីតាំងបញ្ចូលថាមពលប្រកបដោយប្រសិទ្ធភាពមួយ។ចំណែកឯមូលដ្ឋានគ្រឹះដែលអាចគាំទ្រមហិច្ឆតានេះបានគឺ បណ្តាញបញ្ចូលថាមពលអគ្គិសនី "ស្ថានីយ១០០ ទីតាំងសាក១០០០" ដែល ZO MOTORS បាននិងកំពុងដាក់ពង្រាយនៅទូទាំងប្រទេស ។ នេះមិនមែនត្រឹមតែជាការសាង សង់ទីតាំងសាកថ្មប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបដិវត្តន៍ឌីជីថលនៃប្រព័ន្ធចែកចាយថាមពល។

 តាមរយៈការទទួលបានអាជ្ញាប័ណ្ណផលិតកម្មជាផ្លូវការនេះ ZO MOTORS នឹង​ក្លាយ​ជា​គ្រឹះ​ដ៏​សំខាន់​ក្នុង​ការដឹកនាំកម្ពុជាឈានទៅរកយុគសម័យដឹកជញ្ជូនបៃតង តាមរយៈ​បច្ចេក​វិទ្យា​ថាមពល​ថ្មី​ឈាន​មុខគេ និងប្រព័ន្ធសេវាកម្មដ៏ល្អឥតខ្ចោះ ដើម្បីរួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយចីរភាព និងគុណភាពខ្ពស់៕

អត្ថបទដែលទាក់ទង

ផ្ទះទេវតា០១ខ្នង ដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយលោកតា ចាស់ជរានៅខេត្តពោធិ៍សាត់
2026/03/29 05:14:22 pm        1
វៀតណាមចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ រូបមកចូលរួមជាមួ​យ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ (AOT) ប្រចាំកម្ពុជាដឹកនាំដោយប្រទេសហ្វីលីពីន
2026/03/29 04:58:14 pm        1
អភិបាលខេត្តកំពត៖ ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ គឺជាដំណើរ​ការ​សំខាន់​មួយ​ក្នុង​ការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និង​មាន​ការ​ទទួល​ខុស​ត្រូវខ្ពស់
2026/03/29 04:51:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្ទះទេវតា០១ខ្នង ដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយលោកតា ចាស់ជរានៅខេត្តពោធិ៍សាត់

2026/03/29 05:14:22 pm
​វៀតណាមចាត់បញ្ជូននាយទាហានបន្តវេនចំនួនពីរ រូបមកចូលរួមជាមួ​យ​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន​ (AOT) ប្រចាំកម្ពុជាដឹកនាំដោយប្រទេសហ្វីលីពីន
2026/03/29 04:58:14 pm
​អភិបាលខេត្តកំពត៖ ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ គឺជាដំណើរ​ការ​សំខាន់​មួយ​ក្នុង​ការជ្រើសរើសធនធានមនុស្សដែលមានសមត្ថភាព មានសុចរិតភាព និង​មាន​ការ​ទទួល​ខុស​ត្រូវខ្ពស់
2026/03/29 04:51:44 pm
​ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. បន្ត​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ជំនាញ​សុខាភិបាល​ឌីជីថល
2026/03/29 03:36:43 pm
​រាជរដ្ឋាភិបាលសម្រេចបញ្ចុះអត្រាពន្ធគយ ​និង​អត្រាអាករនាំចេញ​ លើមុខ​ទំនិញ​ឧបករណ៍​អគ្គិសនី​, ប្រព័ន្ធសូឡា, រថយន្តអគ្គិសនី និងទំនិញមួយចំនួនទៀត
2026/03/29 03:18:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/28 09:42:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/26 11:06:47 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/29 07:28:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am