ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក. បន្ត​ខិតខំ​ប្រឹង​ប្រែង​អភិវឌ្ឍ​ជំនាញ​សុខាភិបាល​ឌីជីថល

2026/03/29 10:36:43 pm        537

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន​លើក​ទឹក​ចិត្ត​ដល់​សមាជិក​សមាជិកា​ ក្រុមគ្រូពេទ្យនៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. បន្តខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះ ជំនាញ និង​បន្តការងារស្រាវជ្រាវ នវានុវត្តន៍ ទាក់ទងនឹងប្រព័ន្ធសុខាភិបាលឌីជីថលបន្ថែមទៀត ដើម្បី​ចូល​រួម​ចំណែក​ពង្រឹងភាពធន់ និងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។

ការលើទឹកចិត្តនេះ បានធ្វើឡើងក្នុងសន្និសីទវេជ្ជសាស្ត្រអន្តរជាតិលើកទី១១ និង​សន្និសីទ​វេជ្ជ​សាស្ត្រ​អន្តរជាតិកម្ពុជា-ចិន លើកទី៦ ក្រោមប្រធានបទ «បរិវត្តកម្មឌីជីថល និងបញ្ញា​សិប្បនិម្មិត​ក្នុង​ការ​វះ​កាត់បែបទំនើប» នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅសាកលវិទ្យាល័យប៊ែលធី សាខា​ចោម​ចៅ។

នៅសន្និសីទ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសម្ដែងនូវការកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមាជិក ​សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក. ដែលបានខិតខំប្រឹងប្រែងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួន ចូលរួម​ចំណែក​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​គ្រប់​ដំណាក់​កាល​ទាំង​អស់។​ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការរៀបចំវេទិកាវេជ្ជសាស្រ្តអន្តរជាតិកម្ពុជា-ចិន លើក​ទី​៦នេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងសភាពការណ៍ពិត និងតម្រូវការ​ជាក់​ស្តែង​ក្នុង​សង្គម​កម្ពុជា​យើង ក៏ដូចជាពិភពលោកទាំងមូល ដែលកំពុងស្ថិតនៅ​ក្នុង​យុគ​សម័យ​បច្ចេក​វិទ្យា​ឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) និងកំពុងវិវត្តយ៉ាងឆាប់រហ័សគ្រប់វិស័យ រួមទាំង​វិស័យ​សុខាភិបាល និងក៏ជាការចូលរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​កម្ពុជា និងមិត្តចិន កាន់តែស្អិតរមួត។

ជាមួយគ្នានេះ ឯកឧត្តម ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក. និងជា​ប្រធាន​សម្ព័ន្ធ​គ្រូពេទ្យ ស.ស.យ.ក.បានធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានអញ្ជើញចូលរួមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងរាយការណ៍សង្ខេបអំពីសកម្មភាព និង​បង្ហាញ​ពី​សមិទ្ធផល​ការ​ងារ​ជា​ច្រើន​ដែល​បាន​លេច​ចេញ​ជា​រូប​រាង​ឡើង​ទាំង​ឆាក​ជាតិ និង​អន្តរជាតិ​របស់​សម្ព័ន្ធ​គ្រូ​ពេទ្យ​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជាក្នុងរយៈពេល១២ឆ្នាំ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm