ប៉ាគីស្ថាន ធ្វើជាម្ចាស់ផ្ទះការចរចាសន្តិភាព ខណៈអ៊ីរ៉ង់ចោទប្រកាន់អាមេរិកពីបទរៀបចំផែនការវាយប្រហារថ្មើរជើង

2026/03/30 08:22:02 am        124

រដ្ឋមន្ត្រីការបរទេសមកពីប្រទេសប៉ាគីស្ថាន អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងទួរគី បានជួបប្រជុំគ្នាកាលពីថ្ងៃអាទិត្យ២៩ មីនា ដើម្បីពិភាក្សាអំពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយទីក្រុងអ៊ីស្លាម៉ាបាដ(Islamabad )ដើរតួជាអ្នកសម្របសម្រួលសម្រាប់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ 

ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កិច្ចប្រជុំបួនភាគីរវាងអ្នកការទូតជាន់ខ្ពស់នៃប្រទេសមូស្លីមបានកោះប្រជុំ ដើម្បីពិនិត្យឡើងវិញនូវស្ថានភាពក្នុងតំបន់ដែលកំពុងវិវត្ត និងពិភាក្សាអំពីបញ្ហាផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

លោក Badr Abdelatty រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអេហ្ស៊ីប និងលោក Hakan Fidan រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួរគី បានទៅដល់ទីក្រុងអ៊ីស្លាម៉ាបាដកាលពីយប់ថ្ងៃសៅរ៍ ខណៈសមភាគីអារ៉ាប៊ីសាអ៊ូឌីតរបស់ពួកលោក គឺលោក Faisal bin Farhan បានទៅដល់កាលពីរសៀលថ្ងៃអាទិត្យ។

ប្រភពមួយពីក្រសួងការបរទេសបាននិយាយថា អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមិនត្រូវបានបញ្ជូនតំណាងចូលរួមទេ។

មុនកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar បានរៀបចំកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយសមភាគីរបស់លោក។ លោក Fidan និងលោក Abdelatty ក៏បានជួបជាមួយមេបញ្ជាការកងទ័ពដ៏មានឥទ្ធិពលរបស់ប៉ាគីស្ថាន គឺលោក Field Marshal Asim Munir ផងដែរ។

រដ្ឋាភិបាលនៅប៉ាគីស្ថានបានក្លាយជាអ្នកសម្របសម្រួលដ៏សំខាន់រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ខណៈសង្គ្រាមកំពុងអូសបន្លាយ ដោយបម្រើការជាអន្តរការីសម្រាប់នាំសាររវាងភាគីទាំងពីរ។

ប្រធានសភារបស់អ៊ីរ៉ង់ លោក Baqer Qalibaf កាលពីថ្ងៃអាទិត្យដែរ បានចោទប្រកាន់អាមេរិក ពីបទបញ្ជូនសារអំពីលទ្ធភាពនៃការចរចា តែរៀបចំផែនការវាយប្រហារថ្មើរជើង ដោយបន្ថែមថា ទីក្រុងតេអេរ៉ង់ បានត្រៀមរួចហើយដើម្បីឆ្លើយតប បើអាមេរិកបញ្ជូនកងទ័ពចូលវាយលុកអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm        1
អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm        3
មន្ត្រី៖ ភ្លៀង និងព្យុះ សម្លាប់មនុស្សយ៉ាងតិច ១២១នាក់ នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រយៈពេល ២សប្តាហ៍
2026/04/05 05:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am