សម្តេចក្រឡាហោម ស ខេង គាំទ្រការ​បង្កើត​ច្បាប់​គ្រប់​គ្រង​សារធាតុទាំងឡាយ​ដែលអាច​ច្នៃ​ផលិត​គ្រឿងញៀន

2022/03/31 09:28:38 pm        520

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ពីការគាំទ្រចំពោះការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុផ្សំទាំងឡាយ ដែលអាចយកទៅកែច្នៃ ឬផលិតជាគ្រឿងញៀន ខណៈនាពេលកន្លងទៅ សារធាតុផ្សំខ្លះ ត្រូវបានជនទុច្ចរិតយកទៅផ្សំធ្វើជាគ្រឿងញៀន។

ក្នុងឱកាសអញ្ជើញបូកសរុបលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា សម្ដេចបាន​ពិភាក្សា​ជាមួយ​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ រួចរាល់ហើយ ដើម្បីរៀបចំបង្កើតច្បាប់នេះ សំដៅទប់ស្កាត់​ការ​លួចផលិត ​និង​កែច្នៃ​គ្រឿងញៀន​នៅក្នុងប្រទេសកម្ពុជា។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបញ្ជាក់ថា «បានពិភាក្សាជាមួយក្រសួងយុត្តិធម៌ និង​អគ្គស្នងការដ្ឋាននគរបាល យើងបានឯកភាពគ្នាថា យើងចាំបាច់ត្រូវតែបង្កើតក្របខណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយកទៅ​កែច្នៃ​ផលិតគ្រឿងផ្សំ ​ដើម្បី​ផលិតគ្រឿង​ញៀន​បាន»។

ការបញ្ជាក់បែបនេះ របស់សម្ដេចក្រឡាហោម ស ខេង ក្រោយពេលដែលកម្ពុជា បង្ក្រាប​បានជា​បន្ដបន្ទាប់នូវបទល្មើសគ្រឿងញៀន ​ពិសេសការលួចផលិតនៅក្នុងស្រុកតែម្ដង ដើម្បីនាំចេញ​ទៅ​កាន់​ប្រទេសទីបី។ បើតាមសម្ដេច ស ខេង ក្រៅពីគ្រឿងញៀនហើយនោះ សមត្ថកិច្ចជំនាញ​ក៏បាន​រក​ឃើញនូវ​សារធាតុ​គីមីផ្សំ រហូតដល់ជាង ៣០០តោនផងដែរ ​ដែលបម្រើឲ្យការផលិត​គ្រឿងញៀន​។

សម្ដេចក្រឡាហោម ស ខេង​ បានលើកឡើងទៀតថា ក្រសួងស្ថាប័នពាក់ព័ន្ធ បាន​អនុញ្ញា​ឲ្យ​នាំ​ចូល​សារធាតុគីមីស្របច្បាប់​មក​ប្រទេសកម្ពុជា ​ដើម្បីផលិត ​ឬកែច្នៃ សម្រាប់​ប្រើប្រាស់​ក្នុងវិស័យផ្សេងៗ ​សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ​ប៉ុន្ដែពួកក្រុមឧក្រិដ្ឋជនបានលួចបន្លំយកសារធាតុគីមីនេះ ទៅប្រើប្រាស់​ផ្សំ​ចេញជាគ្រឿងញៀន រួចហើយ ​ប្រើប្រាស់នៅប្រទេសកម្ពុជា និងប្រើប្រាស់ទៅប្រទេសទី៣ ឬទី៤ ជាដើម។

ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យការងារទាំងនេះទទួលបានជោគជ័យ​ មិនមែនមានន័យថា រាំងស្ទះ​ដល់​ការ​នាំចូលសារធាតុគីមីទាំងនោះ ចូលមកកម្ពុជាឡើយ។ប៉ុន្ដែទន្ទឹមនឹងនោះ ត្រូវអនុវត្តផែនការ ក្នុងការលួចកែច្នៃគ្រឿងញៀន។

យ៉ាងណាក៏ដោយសម្ដេចក្រឡាហោម ​សង្ឃឹមថា​ ក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងខិតខំធ្វើការងារទាំង​នេះ ក្នុងគោលដៅទប់ស្កាត់ គ្រឿងញៀនខុសច្បាប់​នៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកម្ពុជា បានបង្ក្រាបបានសារធាតុផ្សំ ដើម្បីធ្វើជាគ្រឿងញៀន រហូត​ដល់ជាង ៣០០តោន ហើយនៅពេលនេះ ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ កំពុងតែរួមគ្នា​គិតគូរ​រក​វិធី​ដើម្បី​បន្សាប​នូវសារធាតុផ្សំទាំងអស់នោះ​ មុនយកទៅកម្ទេចចោល។

នេះបើតាមការឲ្យដឹងពីសម្ដេចក្រឡាហោម ស ខេង ក្នុង​ពិធី​បិទសន្និបាត​បូកសរុបលទ្ធផល​ការងារ​ត្រួត​ពិនិត្យគ្រឿងញៀន ​ឆ្នាំ២០២១​ និងលើកទិសដៅការងារឆ្នាំ២០២២ របស់​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿង៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm