មនុស្សជិត ២០នាក់បានស្លាប់ ដោយសារអាកាសធាតុអាក្រក់នៅអាហ្វហ្គានីស្ថាន ស្របពេលវិបត្តិមនុស្សធម៌

2026/03/30 06:23:16 pm        83

អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យ (២៩ មីនា) ថា ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ គ្រោះបំណាក់ដី និងផ្គររន្ទះនៅតំបន់ខ្លះនៃប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងតិច ១៧នាក់ និងប្រមាណជិត ៣០នាក់បានរងរបួស ក្នុងពេល ២៤ម៉ោងកន្លងទៅនោះ ជាមួយនឹងការព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ ទាំងនេះគឺជាការស្លាប់ចុងក្រោយបំផុតពីអាកាសធាតុអាក្រក់នៅអាហ្វហ្គានីស្ថានក្នុងរដូវកាលនេះ ស្របពេលវិបត្តិមនុស្សធម៌នៅតែមានភាពធ្ងន់ធ្ងរយ៉ាងខ្លាំង។

លោក Yousuf Hammad អ្នកនាំពាក្យរបស់អាជ្ញាធរ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់ និងរបួសអាចកើនឡើង ខណៈក្រុមការងារមកពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បន្តពិនិត្យមើលតំបន់ដែលរងផលប៉ះពាល់។ ខេត្តចំនួន១៣ ក្នុងចំណោមខេត្តទាំង ៣៤ របស់អាហ្វហ្គានីស្ថាន បានរងការបំផ្លិចបំផ្លាញ ដោយប្រជាជនសរុបចំនួន ៥៣០ គ្រួសារបានរងផលប៉ះពាល់។

កាលពីដើមឆ្នាំនេះ ព្រិលធ្លាក់ខ្លាំង និងទឹកជំនន់យ៉ាងគំហុកបានសម្លាប់មនុស្សរាប់សិបនាក់រួចទៅហើយនៅទូទាំងអាហ្វហ្គានីស្ថាន។ ប្រទេសនេះងាយរងគ្រោះខ្លាំងចំពោះព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដោយមានព្រិលធ្លាក់ និងភ្លៀងធ្លាក់ខ្លាំង ដែលជារឿយៗបានសម្លាប់មនុស្សរាប់សិបនាក់ ឬរាប់រយនាក់ក្នុងពេលតែមួយ។ នៅឆ្នាំ២០២៤ មនុស្សជាង ៣០០នាក់ បានស្លាប់នៅក្នុងទឹកជំនន់យ៉ាងគំហុកនៅនិទាឃរដូវ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        65
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        61
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm