ចក្រភពអង់គ្លេស ព្រមាន G7 ប្រឆាំងនឹងចំណាត់ការពាណិជ្ជកម្មឯកតោភាគី ក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់

2026/03/30 06:27:42 pm        114

នៅថ្ងៃចន្ទ (៣០ មីនា) នេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ចក្រភពអង់គ្លេស លោកស្រី Rachel ⁠Reeves នឹងជំរុញឱ្យសមភាគីមកពីក្រុមប្រទេស G7 កុំឱ្យអនុវត្តវិធានការឯកតោភាគី ដូចជារបាំងពាណិជ្ជកម្មថ្មីៗជាដើម ក្នុងអំឡុងពេលដែលសង្គ្រាមអ៊ីរ៉ង់កំពុងបន្ត ដោយលោកស្រីបានលើកឡើងថា ជំហានបែបនេះអាចបង្កការគំរាមកំហែងបន្ថែមទៀតដល់សន្តិសុខថាមពល។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុអង់គ្លេស លោកស្រី Rachel Reeves ត្រៀមថ្លែងនៅក្នុងកិច្ចប្រជុំជាមួយបណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីថាមពល និងទេសាភិបាលធនាគារកណ្តាលនៃ G7 ថា៖ ក្រុមប្រទេស G7 «គួរតែធ្វើសកម្មភាពជាមួយគ្នា ជាជាងធ្វើតាមរបៀបដែលរុញសម្ពាធទៅលើដៃគូ ឬធ្វើឱ្យភាពធន់ជារួម ចុះខ្សោយ»។

គួរឱ្យដឹងថា ក្រុមប្រទេសមានទ្រព្យសម្បត្តិទាំងប្រាំពីរ G7 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ព្រមទាំងសហភាពអឺរ៉ុបផងដែរ។ លោកស្រី Reeves លើកឡើងថា គោលនយោបាយគាំពារនិយម និងរបាំងពាណិជ្ជកម្មថ្មីៗ អាចរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងធ្វើឱ្យតម្លៃហក់ឡើងខ្ពស់ ហើយកិច្ចសហប្រតិបត្តិការគឺជារឿងសំខាន់បំផុត ដើម្បីរក្សាលំហូរនៃថាមពលនិងទំនិញ ក៏ដូចជាដើម្បីកាត់បន្ថយការចំណាយនានានៅពេលខាងមុខ។

សង្គ្រាមនៅអ៊ីរ៉ង់ ដែលបានបញ្ឆេះឡើងដោយការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាមួយនឹងការរំខានដ៏ធំបំផុតមិនធ្លាប់មានពីមុនមក ចំពោះការផ្គត់ផ្គង់ថាមពលសកល៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        373
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        372
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm