សង្គ្រាមអ៊ីរ៉ង់បង្កើនហានិភ័យការបោះឆ្នោតអាមេរិកឆ្នាំ២០២៨ ខណៈលោក Trump ថ្លឹងថ្លែងអ្នកបន្តវេន

2026/03/30 06:50:31 pm        168

សង្គ្រាមដ៏ក្ដៅគគុកនៅអ៊ីរ៉ង់ កំពុងគំរាមកំហែងដល់ដំណែលនយោបាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ហើយក្នុងជាមួយគ្នានេះ ការភ្នាល់ផ្នែកនយោបាយក៏កំពុងកើនឡើងផងដែរទៅលើខ្លួនមន្ត្រីជាន់ខ្ពស់ពីររូបរបស់លោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៨ នោះគឺលោកអនុប្រធានាធិបតី JD Vance និងរដ្ឋមន្ត្រីក្រសួងការបរទេស លោក Marco Rubio។

អ្នកនយោបាយទាំងពីររូបដែលត្រូវអ្នកវិភាគមើលឃើញយ៉ាងទូលំទូលាយថា ជាអ្នកស្នងតំណែងដែលអាចទៅរួច បន្តពីលោក Trump កំពុងប្រឹងប្រែងក្នុងកិច្ចចរចាដែលកំពុងបន្តដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ស្របពេលគណបក្សសាធារណរដ្ឋ កំពុងពិចារណាលើអនាគតរបស់បក្សក្រោយសម័យលោក Trump នោះគឺថា តើនរណានឹងអាចក្លាយជាបេក្ខជនប្រធានាធិបតីរបស់បក្ស។

លោក Vance បានប្រកាន់យកវិធីសាស្ត្របែបប្រុងប្រយ័ត្ន ដែលឆ្លុះបញ្ចាំងពីមន្ទិលសង្ស័យរបស់លោកចំពោះយុទ្ធនាការយោធាអាមេរិកក្នុងរយៈពេលយូរ ចំណែកឯលោក Rubio វិញ បានដាក់ជំហរខ្លួនឯងឱ្យស្របគ្នាយ៉ាងជិតស្និទ្ធជាមួយជំហរដ៏តឹងរ៉ឹងរបស់លោក Trump។ លោក Trump ផ្ទាល់ក៏កំពុងថ្លឹងថ្លែងលើរឿងនេះប៉ុន្តែមិនទាន់សម្រេចចិត្តនៅឡើយ ដោយលោកបានលើកឡើងថា មន្រ្តីជំនិតទាំងពីររូបសុទ្ធតែបានចូលរួមក្នុងកិច្ចប្រឹងប្រែងដើម្បីបង្ខំឱ្យអ៊ីរ៉ង់ ទទួលយកការទាមទាររបស់អាមេរិក ក្នុងការរុះរើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទីករបស់ខ្លួន។

ការបោះឆ្នោតប្រធានាធិបតីអាមេរិកបន្ទាប់ នឹងត្រូវធ្វើឡើងនៅឆ្នាំ២០២៨ ហើយច្បាប់កំណត់អាណត្តិ បានរារាំងលោក Trump មិនឱ្យឈរឈ្មោះម្តងទៀតនោះទេ។ ប្រភពផ្ទៃក្នុងបាននិយាយថា ប្រធានាធិបតីរូបនេះបានដាក់សំណួរអំពីអ្នកបន្តវេនទៅកាន់សម្ព័ន្ធមិត្ត និងទីប្រឹក្សាជាលក្ខណៈឯកជនថា «តើគួរជាលោក JD ឬលោក Marco?»។ ក្រុមអ្នកវិភាគនយោបាយ និងមន្ត្រីបក្សសាធារណរដ្ឋបាននិយាយថា លទ្ធផលនៃប្រតិបត្តិការយោធារបស់អាមេរិក អាចនឹងកំណត់អនាគតនយោបាយឆ្នាំ២០២៨ របស់មន្រ្តីជាន់ខ្ពស់ទាំងពីររូបនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        20
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        33
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm