ប្រដាល់សកលផ្ដោតជម្រើសជាតិកាន់តែខ្លាំង ក្រោយបន្ដភាពជោគជ័យក្នុងការប្រកួត​លក្ខណៈអាជីព​ខែទី២

2026/03/30 08:14:07 pm        203

ដោយមើលឃើញពីសន្ទុះនៃការគាំទ្រ និងភាពទាក់ទាញក្នុងការប្រកួតខែទី២ នៃព្រឹត្តិការណ៍កីឡាប្រដាល់សកលអាជីព Dragon the Golden Ring សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានប្ដេជ្ញានឹងបន្ដរៀបចឲ្យកាន់តែល្អ ពិសេសផ្ដោតការចាប់គូកីឡាករ-កីឡាការិនីជម្រើសជាតិ ទល់នឹងកីឡាករបរទេសកាន់តែច្រើន ដើម្បីបង្កើនភាពទាក់ទាញផង និងដុសខាតសមត្ថភាពពួកគេត្រៀមការប្រកួតអន្ដរជាតិផង។

នេះបើតាមការលើកឡើងរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធ ក្រោយបញ្ចប់ការប្រកួតកីឡាប្រដាល់សកលអាជីពខែទី២ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) កាលពីចុងសប្ដាហ៍កន្លងទៅ។ ការណ៍នេះ សម្រាប់ការប្រកួតខែទី៣ នាចុងខែមេសាខាងមុខ សហព័ន្ធនឹងសម្រិតសម្រាំងគូប្រកួតកាន់តែជក់ចិត្ត ពិសេសគូជម្រើសជាតិប៉ះបរទេស ទាំងបុរស និងនារីតែម្ដង។

ឯកឧត្តមបន្ដថា សម្រាប់ការប្រកួតប្រចាំខែមីនានេះ រាងប្លែកត្រង់សហព័ន្ធបានបញ្ជូនការប្រកួតមិត្តភាពអន្ដរជាតិកីឡាការិនី ក៏ដូចជាការប្រកួតគូឯក រវាងកីឡាករកម្ពុជា ប៉ះកម្ពុជា ដើម្បីប្រជែងកៅអីជម្រើសជាតិ ហើយជាលទ្ធផល គឺកីឡាករ ហ៊ុន គីមហ៊ាង បានក្លាយជាកីឡាករជម្រើសជាតិឆ្នាំ២០២៦ ក្រោយយកឈ្នះកីឡាករ ខឿន សីហា ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ នៅត្រឹមទឹកទី៣។

ទន្ទឹមជាមួយភាពជោគជ័យក្នុងការប្រកួតខែទី២ នេះ សហព័ន្ធនឹងបន្ដខិតខំប្រឹងប្រែងរៀបចំឲ្យកាន់តែល្អប្រសើរ ដើម្បីទាក់ទាញការគាំទ្រកាន់តែច្រើន ទាំងអ្នកមកទស្សនាផ្ទាល់ និងតាមបណ្ដាញសង្គម ពិសេសការផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីជម្រើសជាតិចូលរួមប្រកួតកម្រិតអាជីពឲ្យបានច្រើន ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតអន្ដរជាតិ ដូចជាកីឡាអាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន និងកីឡាក្នុងសាលអាស៊ីជាដើម។

គួរដឹងថា ក្នុងចំណោមការប្រកួតប្រដាល់សកលអាជីព ប្រចាំខែមីនានេះ ក្រៅពីគូឯក ហ៊ុន គីមហ៊ាង ឈ្នះ ខឿន សីហា ក៏មានគូមិត្តភាពអន្ដរជាតិ ៣គូ រួមមានកីឡាករ វណ្ណា លីហៀង ឈ្នះកីឡាករអ៊ីរ៉ង់ Aryan Rahaei ដោយពិន្ទុ, កីឡាករ ជុន កក្កដា ឈ្នះកីឡាករ Ferris Dalle Grave មកពីប្រទេស Mauritius ដោយពិន្ទុ និងកីឡាការិនី លីជីន គុនខ្មែរ ចាញ់កីឡាការិនីនេប៉ាល់ Susma Chaudhari ត្រឹមទឹកទី១ និងគូមិត្តភាពជាតិ កីឡាករ លីន វិចិត្រ ឈ្នះកីឡាករ សី កុសល ដោយពិន្ទុផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm