សមភាពយេនឌ័រ និងបរិយាបន្នអភិបាលកិច្ចទឹក គឺជាគន្លឹះនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព

2026/03/30 09:18:22 pm        209

ស្ថាបន័រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ជាច្រើនផ្សេងទៀត នៅថ្ងៃទី៣០ ខែមីនានេះ បានរៀបចំកម្មវិធី​សម្ពោធ​របាយ​ការណ៍​អង្គការ​សហប្រជាជាតិ ស្តីពីការអភិវឌ្ឍទឹកពិភពលោកឆ្នាំ២០២៦ បន្ទាប់ពីបាន​ពិភាក្សា​គ្នា​យ៉ាង​លម្អិត​ក្នុងការពង្រឹងសមភាពយេនឌ័រ និងការធ្វើឱ្យមានបរិយាបន្នលើគោលនយោបាយ និង​ការ​អនុវត្ត​បញ្ហា​ទឹកស្អាត និងអនាម័យនៅកម្ពុជា។

នៅពេលនិយាយអំពីទឹកសមភាពយេនឌ័រ និងបរិយាបន្ននាំ​ទៅ​រក​ឱកាស​កាន់​តែ​ប្រសើរ​សម្រាប់​ទាំង​អស់​គ្នា។ សមភាពយេនឌ័រ គឺជាដំណើរការដ៏សំខាន់មួយសម្រាប់សិទ្ធិទទួលបាន និងការ​ប្រើប្រាស់ទឹ​កប្រកបដោយយុត្តិធម៌។ នេះគឺជា​សេចក្តី​សន្និដ្ឋាន​ដ៏​សំខាន់​មួយ​នៃ​របាយការណ៍​អភិវឌ្ឍន៍​ទឹកពិភពលោកឆ្នាំ២០២៦ របស់អង្គការសហប្រជាជាតិ (WWDR) ដែល​បោះពុម្ព​ដោយ​អង្គការ យូណេស្កូ ក្នុងនាម UN-Water ។

នៅក្រោយ​កម្មវិធីសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិនេះ លោកស្រី ភាណ សោភ័ណ នាយិកា​អ​ង្គការអុកស្វាម បានឱ្យដឹងថា យោងតាម​ទិន្នន័យ​នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ស្តីពីការប្រើប្រាស់ទឹក ប្រជាជនកម្ពុជាជាង ៣៣% បានប្រើប្រាស់​សេវា​ទឹក​ដែល​មាន​ការ​គ្រប់​គ្រង​ដោយសុវត្ថិភាពក្នុងឆ្នាំ២០២៤។ ប្រទេសកម្ពុជា មានធនធានទឹកច្រើន រួមទាំង​ទន្លេ​មេគង្គ​ និងបឹងទន្លេសាប ប៉ុន្តែតំបន់ជាច្រើនប្រឈមមុខនឹងការខ្វះខាតទឹកធ្ងន់ធ្ងរក្នុងរដូវប្រាំង ដែ​ល​ប៉ះ​ពាល់ដល់ធនធានទឹក និងសុវត្ថិភាពរបស់សហគមន៍ក្នុងការប្រកបរបរការចិញ្ចឹមជីវិត។

នៅក្នុងកម្មវិធីនេះ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ នៃ​ក្រសួង​បរិស្ថាន បានមានប្រសាសន៍ថា សន្តិសុខទឹកសម្រាប់ទាំងអស់គ្នា គឺជាអាទិភា​ព​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល ហើយវាបាននឹងកំពុងកៀងគរកិច្ចសហការពីវិស័យជាច្រើន និង​ភាពជាដៃគូសម្រាប់ការអនុវត្តអភិបាលកិច្ចទឹកដែលប្រកបដោយបរិយាបន្នអោយកាន់តែប្រសើរឡើង។ បរិយាកាស និងសកម្មភាពជាច្រើន ត្រូវបានគាំទ្រ​ដែល​ធ្វើអោ​យ​ប្រសើរ​ឡើង​នូវ​ភាព​ជា​អ្នកដឹ​ក​នាំរបស់ស្ត្រី និងការចូលរួមក្នុងការសម្រេចចិត្តការងារអភិបាលកិច្ចទឹក រួមទាំង​ការ​ពាក់​ព័ន្ធ​នឹង​លទ្ធភាពទទួលបានហិរញ្ញវត្ថុដែលមានតម្លៃសមរម្យសម្រាប់សហគ្រិនភាពរបស់ស្ត្រី។

ជុំវិញបញ្ហានេះ តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Flavio Bonetti បាន​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ចិត្តរបស់អង្គការយូណេស្កូ ក្នុងការពង្រឹងទំនាក់ទំនងរវាងអភិបាលកិច្ចទឹក សមភាព​យេន​ឌ័រ ​និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅក្នុងអាងទន្លេមេគង្គក្រោម អង្គការយូណេស្កូ​កំពុង​ធ្វើ​ការទាក់ទងនិងគម្លាតរវាង ទិន្នន័យនិង​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង​ទឹក​ក្រោម​ដី​ឆ្លង​ព្រំដែន ព្រមទាំងការងារលើកកម្ពស់ការចូលរួមដោយ​ស្មើភាពរបស់​ស្ត្រី​តាម​រយៈ​ចំណុច​បង្គោល​យេន​ឌ័រ និងផែនការសកម្មភាពយេនឌ័រទឹកក្រោមដី៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm