ក្រុមយុវជនស្ម័គ្រចិត្ត ចាប់ផ្ដើមហ្វឹកហាត់ចូលរួមផ្សព្វផ្សាយវប្បធម៌ នាឱកាស​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ

2026/03/30 10:07:14 pm        294

ក្រុមយុវជនស្ម័គ្រចិត្ត ព្រឹត្តិការណ៍នគរសង្ក្រាន្ត បានចាប់ផ្ដើមប្រមូលផ្ដុំគ្នា ហ្វឹកហាត់​ទៅ​តាម​ផ្នែក​ទទួល​ខុស​ត្រូវរៀងៗខ្លួន។ ពួកគេម្នាក់ៗចូលរួម ដើម្បីគោលបំណងរួម គឺបំពេញតួនាទី​ជា​អ្នក​បន្ត​វេន​ ជាអ្នកថែរក្សា និងចូល​រួម​ផ្សព្វ​ផ្សាយ​នូវ​អ្វីដែល​ជា​វប្បធម៌​ប្រពៃណី​ខ្មែរ​ទៅ​កាន់​ភ្ញៀវ​ទេសចរ​សម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

ក្រុមយុវជនស្ម័គ្រចិត្តជាធាតុចូលដ៏សំខាន់ ក្នុងការរៀប​ចំ​ព្រឹត្តិការណ៍​នគរសង្ក្រាន្ត​នា​ពេល​ខាង​មុខ​នេះ​។ យុវជន ប្រមាណ ៣ ២០០នាក់ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា មានទាំងសិស្ស និស្សិត បុគ្គលិក​ក្រុម​ហ៊ុន និងអ្នកមានមុខងារផ្សេងៗគ្នាដទៃទៀត បានមកជួបជុំគ្នា ធ្វើការរួមគ្នា ហ្វឹកហាត់រួមគ្នា ក្នុង​គោលដៅរួមគឺផ្ដល់ភាពសប្បាយរីករាយ ផ្ដល់ទស្សនីយភាព និងផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ជាតិ​។

ការចូលរួមការងារនេះ ម្នាក់ៗធ្វើចេញពីបេះដូង។ ជាក់ស្ដែង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ផ្នែ​ក​ល្បែង​ប្រជាប្រិយ​កាលពីល្ងាចថ្ងៃទី២៩ ខែមីនា បានមកជួបជុំគ្នា ហាត់សមល្បែងប្រជាប្រិយ​ខ្មែរ​នៅ​ពី​មុខ​ព្រះបរមរាជវាំង។ ហាត់សម ដោយសប្បាយចិត្ត ព្រោះពួកគេបាន​ស្វែង​យល់​កាន់​តែ​ច្រើន​ពី​វប្បធម៌​ប្រពៃណី និងមានឱកាសក្នុងការចូលរួមធ្វើជាយុវជនស្ម័គ្រចិត្ត បំពេញតួនាទី ថែរក្សា ការពារ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីទាំងនោះ ទៅកាន់ភ្ញៀវទេសជាតិ អន្តរជាតិ នាឱកាស​ចូល​ឆ្នាំ​ប្រពៃណីជា​តិខាងមុខ។

ការលេងល្បែងប្រជាប្រិយនេះ ជាសកម្មភាពសំខាន់​មួយ​ក្នុង​ចំណោម​សកម្មភាព​សំខាន់​ផ្សេង​ៗ​ទៀត​ ដែលនឹងមានរៀបចំនាពេលខាងមុខ។ ជាការគ្រោង គឺក្រុមការងា​រ​ជ្រើស​រើស​ល្បែង​ប្រជា​ប្រិយ​ខ្មែរ ​រហូតដល់ ២២ប្រភេទ ហើយការលេងប្រជាប្រិយខ្មែរនេះ នឹងរៀបចំឡើង​នៅ​តាម​គ្រប់​ទីតាំង​សម្រាប់​ព្រឹត្តិការណ៍នគរសង្ក្រាន្ត។ នេះបើតាមការលើកឡើងរបស់លោក នាក់ សើគីរីន ប្រធាន​ក្រុមការងារទទួលបន្ទុកកម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័តមិត្តភាពនគរសង្ក្រាន្ត។

នា​ឱ​កាសចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹង​រៀប​ចំ​ព្រឹត្តិការណ៍​នគរសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ៦ថ្ងៃ ចាប់​ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៩ មេសា។ ព្រឹត្តិការណ៍នេះ មានធាតុចូលដ៏សំខាន់ គឺក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ប្រមាណ ៣ ២០០នាក់ ចូលរួម ទទួលខុសត្រូវតាមផ្នែកនីមួយៗ។ ចំពោះទីតាំងរៀបចំ គឺ​​មាននៅតំបន់វត្តភ្នំ លើផ្លូវថ្មើរជើង សួន Vattanac សួនវត្តបទុម បាសាក់លែន និង​តំបន់​ផ្សារ​ទួល​ទំពូង​ជាដើម៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm