អ្នកជំនាញអាមេរិក៖ លោក TRUMP មិនអាចប្រកាសជ័យជម្នះបានទេ បើអ៊ីរ៉ង់នៅបន្តបាញ់មីស៊ីលលើអ៊ីស្រាអែល

2026/03/30 03:10:02 pm        69

លោក Scott Ritter អតីតអ្នកវិភាគព័ត៌មានចារកម្មកងម៉ារីនអាមេរិក និងជាអតីតអ្នកត្រួតពិនិត្យអាវុធរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអ៊ីរ៉ាក់ បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា ការប្រកាសជ័យជម្នះលើអ៊ីរ៉ង់ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នឹងមើលទៅហាក់ដូចជាចម្លែក ប្រសិនបើអ៊ីរ៉ង់នៅបន្តវាយប្រហារដោយមីស៊ីលប្រឆាំងនឹងទឹកដីអ៊ីស្រាអែលនោះ។

ដោយឆ្លើយសំណួរអំពីថាតើប្រធានាធិបតីអាមេរិក អាចប្រកាសជ័យជម្នះក្នុងជម្លោះមជ្ឈិមបូព៌ាឆាប់ៗនេះឬអត់ លោកបាននិយាយថា «ជាការពិតណាស់ ខ្ញុំមិនដឹងថា លោក ត្រាំ អាចប្រកាសជ័យជម្នះដោយរបៀបណា នៅពេលដែលអ៊ីរ៉ង់បដិសេធមិនទទួលស្គាល់ការបរាជ័យនោះទេ។ ពិតមែន លោកអាចប្រកាសជ័យជម្នះផ្នែកយោធា បង្ហាញវាតាមវិធីណាដែលលោកចង់បាន៖ យើងបានវាយប្រហារពន្លិចកងនាវាអ៊ីរ៉ង់ យើងបានបំផ្លាញអគាររបស់ពួកគេស្ទើរតែទាំងស្រុង។ ប៉ុន្តែបន្ទាប់ពីប្រកាសជ័យជម្នះ ប្រសិនបើនៅថ្ងៃបន្ទាប់អ៊ីរ៉ង់បន្តបាញ់មីស៊ីលប្រឆាំងនឹងអ៊ីស្រាអែល តើនោះជាជ័យជម្នះដែរឬទ?»។ 

លោក Ritter ក៏បានកត់សម្គាល់ផងដែរថា ការប្រកាសជ័យជម្នះ នឹងនៅតែជាបញ្ហា ប្រសិនបើច្រកសមុទ្រហ័រមូស នៅតែត្រូវបានរារាំង។ «ប្រសិនបើលោក ដូណាល់ ត្រាំ ប្រកាសជ័យជម្នះ ប៉ុន្តែតម្លៃប្រេងឥន្ធនៈកើនឡើងជារៀងរាល់ថ្ងៃនៅអាមេរិក វានឹងច្បាស់ណាស់ថា ពុំមែនជាជ័យជម្នះនោះទេ វាគ្រាន់តែជាពាក្យសម្តីគ្មានន័យប៉ុណ្ណោះ»៕

អត្ថបទដែលទាក់ទង

កូរ៉េខាងត្បូងពិចារណាលើការទប់ស្កាត់ការបើកបរទូទាំងប្រទេស ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់
2026/03/30 05:28:38 pm        2
អ្នកថែរស្សាសន្តិភាព UNរបស់ឥណ្ឌូនេស៊ី ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងលីបង់
2026/03/30 05:25:36 pm        1
អ្នកនាំពាក្យ៖ ថវិការដ្ឋឆ្នាំ២០២៦ របស់អ៊ីស្រាអែល ត្រូវបានសភាអនុម័ត
2026/03/30 05:22:29 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូរ៉េខាងត្បូងពិចារណាលើការទប់ស្កាត់ការបើកបរទូទាំងប្រទេស ស្របពេលតម្លៃប្រេងហក់ឡើងខ្ពស់

2026/03/30 05:28:38 pm
​អ្នកថែរស្សាសន្តិភាព UNរបស់ឥណ្ឌូនេស៊ី ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងលីបង់
2026/03/30 05:25:36 pm
​អ្នកនាំពាក្យ៖ ថវិការដ្ឋឆ្នាំ២០២៦ របស់អ៊ីស្រាអែល ត្រូវបានសភាអនុម័ត
2026/03/30 05:22:29 pm
​រុស្ស៊ីបណ្តេញអ្នកការទូតអង់គ្លេសចេញពីប្រទេសនេះ ជុំវិញការចោទប្រកាន់ពីបទចារកម្ម
2026/03/30 05:20:18 pm
​ភាគហ៊ុនអាស៊ីធ្លាក់ថ្លៃ ខណៈប្រេងឆៅឆ្ពោះទៅការកើនឡើងជាប់កំណត់ត្រាប្រចាំខែ
2026/03/30 05:08:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/30 07:37:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/24 04:43:07 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/29 07:28:26 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am