អតីតរដ្ឋមន្ត្រីថាមពលនេប៉ាល់ ត្រូវបានចាប់ខ្លួន ក្នុងការស៊ើបអង្កេតអំពើពុករលួយ

2026/03/30 11:13:56 pm        44

នគរបាលបាននិយាយថា អតីតរដ្ឋមន្ត្រីថាមពលនេប៉ាល់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងការស៊ើបអង្កេតការលាងលុយកខ្វក់ ជាការចាប់ខ្លួនមនុស្សល្បីៗជាបន្តបន្ទាប់ ដែលរួមមានអតីតនាយករដ្ឋមន្ត្រី ចាប់តាំងពីរដ្ឋាភិបាលថ្មីឡើង កាន់អំណាច។

ការប្រកាសនេះ បានកើតឡើង រយៈពេលពីរថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Balendra Shah បានស្បថចូលកាន់តំណែង ក្រោយពីគណបក្សរបស់លោកទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតលើកដំបូង ចាប់តាំងពីការបះបោរប្រឆាំងអំពើពុករលួយដ៏សាហាវនៅឆ្នាំ ២០២៥ ដែលបានបណ្តេញអតីតនាយករដ្ឋមន្ត្រី KP Sharma Oli ចេញពីតំណែង។

នៅក្នុងការឆ្មក់ឆែកកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ លោក Oli និងអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Ramesh Lekhak ត្រូវបានចាប់ខ្លួនពីបទចោទប្រកាន់ពីបទបង្ក្រាបការតវ៉ា ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៦នាក់ ស្លាប់។

អ្នកនាំពាក្យការិយាល័យស៊ើបអង្កេតកណ្តាល លោក Shiva Kumar Shrestha បាននិយាយថា អតីតរដ្ឋមន្ត្រីក្រសួងថាមពលលោក Deepak Khadka ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ក្នុងករណីទាក់ទងនឹងការលាងលុយកខ្វក់។  

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Sudan Gurung ដែលជាមេដឹកនាំសំខាន់ម្នាក់នៅក្នុងការតវ៉ានោះ បាននិយាយថា លោក Khadka ត្រូវបានចាប់ខ្លួនទាក់ទងនឹងការស៊ើបអង្កេតប្រាក់ដែលរឹបអូសបានពីលំនៅឋានរបស់លោក ក្នុងអំឡុងពេលមានភាពចលាចល កាលពីឆ្នាំមុន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm