អន្តរក្រសួងបើកកិច្ចប្រជុំ តាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨

2026/03/30 11:33:43 pm        447

នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នាថ្ងៃទីសាមសិប ខែមីនា ឆ្នាំពីរពាន់ម្ភៃប្រាំមួយ នៅបន្ទប់ប្រជុំ «ខ» នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមការងារអន្តរក្រសួងតាមដានគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍របស់រាជរដ្ឋាភិបាល និងសមាជិកក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្តុ សរុបចំនួន ៧២រូប តាមរយៈចូលរួមដោយផ្ទាល់ និង ៣៤ គណនី តាមប្រព័ន្ធនិម្មិត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ដល់អង្គប្រជុំ ដោយបញ្ជាក់ពីប្តេជ្ញាចិត្តខ្ពស់ក្នុងស្មារតីទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្ត ដើម្បីឈានទៅសម្រេចបាននូវគោលដៅយុទ្ធសាស្រ្តជាតិដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងពីសមិទ្ធផលដែលបានសម្រេចជោគជ័យនៃការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ដែលធ្វើឱ្យអត្រាផ្ទុកមេរោគអេដស៍នៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់ពីលមួយឆ្នាំទៅមួយឆ្នាំមកនៅត្រឹម ០.៥% (ឆ្នាំ២០២៤)។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីបញ្ហាប្រឈមមួយចំនួនផង ដែលយោងលទ្ធផលឆ្នាំ២០២៤កន្លងមក ការឆ្លងថ្មីមេរោគអេដស៍នៅកម្ពុជាបានធ្លាក់មកនៅត្រឹមចំនួន ១២០០ ករណី ប៉ុន្តែនៅឆ្ងាយពីគោលដៅយុទ្ធសាស្រ្តជាតិបានកំណត់ប្រមាណជា ២០០ករណីក្នុងមួយឆ្នាំ។ ចំណែកក្រុមប្រជាជនគន្លឹះនៅមានអត្រាផ្ទុកមេរោគអេដស៍ខ្ពស់នៅឡើយបើធៀបជាមួយប្រជាជនលទូទៅ។ 

ជាបន្តឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតិជូន ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស រាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។

ជាបន្តទៀតឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតិជូន ឯកឧត្តមវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្តីពីការលើកម្ពស់មគ្គុទេសភាព នៃការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៦។

បន្ទាប់មកឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតិឱ្យមានកិច្ចពិភាក្សាយ៉ាងផុសផុល ដោយសមាជិកបានលើកឡើងពីសមិទ្ធផល និងបញ្ហាប្រឈម នៃការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍តាមវិស័យនានា។

បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ជំរុញសមាជិកអង្គប្រជុំឱ្យអនុវត្តលិខិតលេខ ២១ សជណ.កប ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីដាក់ចេញជាវិធានការដាច់ខាត ជំរុញឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិនៃការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ដោយផ្តល់អនុសាសន៍អាទិភាពមួយចំនួន ដូចខាងក្រោម៖

• ជំរុញការអនុវត្តនូវសារាចរអន្តរក្រសួងលេខ ០០៧ សហវ.អហក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដែលផ្តល់លទ្ធភាពឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចចាត់ចែង និងប្រើប្រាស់ថវិការសេវា ដើម្បីឆ្លើយតបនឹងមេរោគអេដស៍

• ពន្លឿនសេវាបង្ការ និងកិច្ចគាំពារសង្គមសម្រាប់ប្រជាជនគន្លឹះដោយត្រូវបន្តសហការយ៉ាងស្អិតល្មួតជាមួយគណៈអភិបាលរាជធានីខេត្ត ដើម្បីជំរុញ និងលើកទឹកចិត្តក្រុមប្រជាជនគន្លឹះ និងពន្លឿនយន្តការចុះបញ្ជីផ្តល់បណ្ណមូលនិធិសមធម៌សុខាភិបាល ដល់ក្រុមគោលដៅទាំងនេះឱ្យបានឆាប់រហ័ស និងទូលំទូលាយបំផុត ដើម្បីធានាបាននូវកិច្ចគាំពារសង្គម និងសេវាសុខាភិបាលប្រកបដោយសមធម៌ និងបរិយាបន្ន។

• បង្កើនការអង្កេត និងការឆ្លើយតបទៅនឹងឥរិយាបថប្រឈមថ្មីៗ ដោយត្រូវបង្កើនការអង្កេតតាមដានយ៉ាងចិត្តទុកដាក់លើនិន្នាករ និងឥរិយាបថប្រឈមថ្មីៗ ជាពិសេសតាមរយៈវិធីសាស្រ្តចម្រុះ។

• ជំរុញយុទ្ធសាស្រ្តប្រើប្រាស់ស្រោមអនាម័យ ១០០% ដោយបន្តផ្សព្វផ្សាយ និងរិតបន្តឹងការអនុវត្តសារាចរលេខ ២០ សរ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីការជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ភាគរយ៕ អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm