នាវាដឹកប្រេងរុស្ស៊ីនៅជិតគុយបាមានប្រេងត្រូវការច្រើន ស្របពេលលោក Trump បន្ទន់ឥរិយាបថ

2026/03/31 01:09:55 am        72

នាវាដឹកប្រេងរុស្ស៊ីពេញដោយប្រេងឆៅ បានចូលក្នុងដែនទឹកគុយបា ហើយត្រូវបានគេរំពឹងថា នឹងចូលចតកំពង់ផែនៅថ្ងៃចន្ទនេះ ជាការផ្តល់ការរស់រានដល់ប្រទេសគុយ ស្របពេលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទំនងជាបន្ធូរបន្ថយការបិទប្រេងតាមព្រឹត្តន័យលើប្រទេសកោះនៅតំបន់ការ៉ាអ៊ីបមួយនេះ ។

ទិន្ន័យតាមដានផ្លូវដឹកជញ្ជូន ឃើញនាវាដឹកប្រេងដោតទង់ជាតិរុស្ស៊ី Anatoly ⁠Kolodkin នៅជិតតំបន់ជ្រោយភាគខាងកើតប្រទេសគុយបា កាលពីថ្ងៃអាទិត្យ ។ 

គេហទំព័រព័ត៌មានផ្លូវការ Cubadebate របស់គុយបា រាយការណ៍ថា នាវាមួយគ្រឿងនេះ គ្រោងនឹងធ្វើដំណើរទៅដល់កំពង់ផែ Matanzas នៅថ្ងៃចន្ទនេះ ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បានបង្ហាញ សញ្ញាបត់បែនថ្មី ក្នុងការអនុញ្ញាតឲ្យប្រេងចូលទៅក្នុងប្រទេសគុយបា ដោយរូបលោកនិយាយថា បើសិនជាប្រទេសចង់បញ្ជូនប្រេងមួយចំនួនចូលទៅក្នុងប្រទេសគុយបាឥឡូវនេះ លោកគ្មានបញ្ហាឡើយ មិនថាវាជាប្រេងរុស្ស៊ី ឬមិនមែននោះទេ ។

មកទល់នឹងពេលនេះ លោក Trump បានបញ្ឈប់ដោយប្រសិទ្ធិភាពការដឹកជញ្ជូនប្រេងទាំងអស់ចូលទៅក្នុងប្រទេសគុយបា នៅក្នុងការប៉ុនប៉ងមួយដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលនៅទីក្រុងឡាហាវ៉ាន់ ខណៈរូបលោកចេញសេចក្តីថ្លែងការណ៍គំរាមកំហែងជាបន្តបន្ទាប់លើទីក្រុងឡាហាវ៉ាន់ ។

សូមបញ្ជាក់ថា នាវាដឹកប្រេង Anatoly ⁠Kolodkin បានចាកចេញពីកំពង់ផែ Primorsk របស់រុស្ស៊ី ដោយដឹកប្រេងឆៅចំនួន ៦៥ម៉ឺនបារ៉ែល ៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        5
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        10
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm