សាលាបឋមសិក្សា​នៅ​តំបន់​ជនបទ​ ក្នុងខេត្តឧត្ដរមានជ័យ បាន​ទទួល​គម្រោង​ទឹកស្អាត​សម្រាប់​សិស្ស​ប្រើប្រាស់

2022/03/31 10:37:04 pm        546

ឧត្ដរមានជ័យ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍជនបទ កាលពីម្សិលមិញ បានប្រគល់អំណោយគម្រោងទឹកស្អាត និងអនាម័យរបស់អង្គការសាម៉ារីតាន់ភឺស ជូនដល់សាលាបឋមសិក្សាពង្រ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដែលសាលាមួយនេះ មានទីតាំងស្ថិតនៅក្នុងភូមិពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាតំបន់ដាច់ស្រយាល។

លោកជំទាវ មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ ​បានលើកឡើងថា ដោយមើលឃើញ​ពី​តម្រូវការទឹក ​និងការលំបាកផ្សេងៗ​របស់សិស្សានុសិស្ស ​នៅ​តាមបណ្តាសាលារៀនមួយចំនួន អង្គការ​ដៃគូអភិវឌ្ឍន៍​បានរួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​ ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​បាន​យ៉ាងល្អប្រសើរ ​ជាពិសេសអង្គការសាម៉ារីតាន់ភឺស​ បានផ្តល់ជំនួយជាច្រើន​ ដើម្បីជួយគាំទ្រ និង​អភិវឌ្ឍវិស័យអប់រំ​នៅទូទាំងប្រទេស ​ជាងនេះទៅទៀត​ គឺខេត្តឧត្តរមានជ័យតែម្តង សម្រាប់​វិស័យទឹកស្អាត សម្រាប់សិស្សានុសិស្សបរិភោគ។

ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ​បានមានប្រសាសន៍ថា ការងារ​គម្រោងទឹកស្អាត ​មានការ​គាំទ្រ​ពី​រាជរដ្ឋាភិបាល ​ក៏ដូចជាក្រសួង​អភិវឌ្ឍន៍ជនបទ​ រួមមាន ស្រះទឹក បង្គន់អនាម័យ​ និងការអប់រំសុខភាព ។ល។

ដោយឡែកការគាំទ្រពីសហគមន៍នានា ​អង្គការដៃគូ រួមមានអង្គការច្រា ក៏បានធ្វើសកម្មភាពលើ​ការងារ​សុខភាពអនាម័យ ​ជាពិសេសបានការគាំទ្រយ៉ាង​ធំធេង​ពីអង្គការសាម៉ារីតាន់ភឺស សង្គ្រោះអន្តរជាតិ ​ដែលសមិទ្ធផល​ទាំងអស់នេះ គឺជាការរួមចំណែក​សម្រាប់ការ​អភិវឌ្ឍ​ប្រទេសកម្ពុជា ​និងជួយទ្រទ្រង់នៅតាមបណ្តាក្រុង​ ស្រុកដទៃទៀតផងដែរ។

ឯកត្តម ​បានបញ្ជាក់ថា​ កត្តា​ទាំងអស់នេះ​ហើយ គឺជាការរួម​ចំណែកអភិវឌ្ឍន៍​​មួយដ៏សំខាន់​ជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជា ​ដើម្បីជួយដល់វិស័យនានា​នៅតាមបណ្តាសាលារៀន នៅ​តាម​ទីជន​បទដាច់​ស្រយាល​ ធ្វើឲ្យមានភាពល្អប្រសើរឡើងផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm