កងទ័ពអ៊ីស្រាអែលដកកងវរសេនាធំ នៅ West Bank ក្រោយទាហានបំពានរាងកាយអ្នកសារព័ត៌មាន CNN

2026/03/31 03:14:12 am        104


យោធាអ៊ីស្រាអែល នៅថ្ងៃចន្ទ (ទី៣០ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានដកកងវរសេនាធំមួយ នៅតំបន់ West Bank បន្ទាប់ពីទាហានម្នាក់បានវាយប្រហារអ្នកថតរូប សម្រាប់សារព័ត៌មាន CNN កាលពីសប្តាហ៍មុន នៅក្នុងភូមិមួយ ក្នុងដែនដីកាប់កាប់ប៉ាឡេស្ទីន។

ក្រុមអ្នកសារព័ត៌មានរបស់ប្រព័ន្ធផ្សាព្វផ្សាយ CNN កំពុងរាយការណ៍អំពីផលវិបាកនៃការវាយប្រហារដោយអ្នកតាំងលំនៅជនជាតិអ៊ីស្រាអែល និងការបង្កើតប៉ុស្តិ៍ខុសច្បាប់មួយ នៅជិតភូមិ Tayasir របស់ប្រជាជនប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលពួកគេត្រូវបានចាប់ខ្លួនដោយទាហានអ៊ីស្រាអែល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមសារព័ត៌មានបរទេស (FPA)។

បន្ទាប់ពីទាហានតម្រង់កាណុងកាំភ្លើងរបស់ពួកគេ សម្ដៅទៅក្រុមអ្នកសារព័ត៌មាន CNN «ទាហានម្នាក់របស់ IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) បានចូលទៅជិតអ្នកថតរូបសម្រាប់សារព័ត៌មាន CNN ពីខាងក្រោយ ក្រៀកបំពង់កគាត់ពីក្រោយ រុញគាត់ទៅលើដី និងបំផ្លាញកាមេរ៉ារបស់គាត់»។ នេះបើយោងតាមសមាគមនេះ ដែលតំណាងឲ្យអ្នកសារព័ត៌រាប់រយនាក់នៅក្នុងប្រទេសអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីន។

ប្រព័ន្ធផ្សព្វផ្សាយ CNN បានបញ្ជាក់ពីព័ត៌មានលម្អិតនៅក្នុងរបាយការណ៍ផ្ទាល់របស់ខ្លួន ស្ដីពីហេតុការណ៍នេះ ដោយកំណត់អត្តសញ្ញាណអ្នកថតរូបសម្រាប់សារព័ត៌មានរូបនោះថា ជាជនជាតិបារាំង ឈ្មោះ Cyril Theophilos។

FPA បានលើកឡើងថា៖ «នេះមិនមែនជាការយល់ច្រឡំនោះទេ តែវាគឺជាការវាយប្រហារដោយហិង្សាលើអ្នកសារព័ត៌មានដែលមានអត្តសញ្ញាណយ៉ាងច្បាស់ និងជាការវាយប្រហារដោយផ្ទាល់ទៅលើសេរីភាពសារព័ត៌មាន»។

នៅថ្ងៃចន្ទនេះ យោធាបានដកកងវរសេនាធំមួយចេញពីតំបន់ West Bank បន្ទាប់ពីកើតហេតុការណ៍នេះ។ កងទ័ពបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការដាក់ពង្រាយប្រតិបត្តិការដែលកំពុងត្រូវបានអនុវត្តដោយកងវរសេនាធំបម្រុង នឹងត្រូវផ្អាក។ កងវរសេនាធំនេះ នឹងនៅតែស្ថិតក្នុងសេវាកម្មបម្រុង ហើយនឹងឆ្លងកាត់ដំណើរការមួយដែលមានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះវិជ្ជាជីវៈ និងសីលធម៌របស់ខ្លួន»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm