កម្ពុជា-សឹង្ហបុរី ដាក់ឱ្យដំណើរការលើការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(QRCode) ដំណាក់កាលទី២

2026/03/31 06:26:59 pm        234

កម្ពុជា-សឹង្ហបុរី ដាក់ឱ្យដំណើរការជាផ្លូវការ លើការទូទាត់ឆ្លងដែនតាមឃ្យូអរកូត(QRCode) ដំណាក់​កាលទី២ (សឹង្ហបុរីស្កេនខេអេចឃ្យូអរកូត ប្រទេសកម្ពុជា) ដើម្បីសម្រួ​ល​ដល់ប្រ​ជាជន​សឹង្ហ​បុរី​អាចស្កេនទូទាត់ថ្លៃទំនិញ និងសេវា តាមខេអេឃ្យូរអរកូតនៃគណនីប្រាក់រៀល។

លោក​ជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ អញ្ជើញ​ជា​អធិបតីក្នុងពិធី ដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់ឆ្លងដែនតាមឃ្យូអរកូត រវាង​ព្រះ​រា​ជា​ណាចក្រកម្ពុជា និងសាធារណរដ្ឋសិង្ហបុរី ដំណាក់កាល ទី២៖ នៅរាជធានីភ្នំពេញ។ ការដាក់​ឱ្យដំណើរការទូទាត់ឆ្លងដែននេះ នឹងសម្រួលឱ្យប្រជាជនសិង្ហបុរី អាច​ស្កេន​ទូទាត់ថ្លៃទំនិញ និង សេវាតាមខេអេចឃ្យូអរកូតនៃគណនីប្រាក់រៀល របស់ពាណិជ្ជករ​ប្រមាណជា​ង ​៤,៥ លានកន្លែង នៅទូទាំងប្រទេសកម្ពុជា ដោយប្រើ ប្រាស់​កម្ម​វិធី​ធនាគារ​ចល័ត​របស់​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី ប្រកបដោយភាពងាយស្រួល រហ័សនិងសុវត្ថិភាព ដែល​នឹងរួមចំណែកពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែន រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​ទូលំទូលាយ។

លោក Chia Der Jiun នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក៏បានចូ​ល​រួម​តាម​ប្រព័ន្ធ​អន​ឡាញ និងបានបង្ហាញពីការ ប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ហិរញ្ញវត្ថុ​ក្នុង​តំបន់​អាស៊ាន ​និងការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែរឹងមាំ។

លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា លើកឡើងថា ការទូទាត់​ឆ្លង​ដែ​ននេះ​ពិ​តជាមានសារៈសំខាន់ ណាស់ ជាមធ្យោបាយដែលផ្តល់ភាពងាយស្រួលដល់ការទូទាត់ ដោយ​មិនចាំបាច់ស្វែងរកបញ្ជ និងមានសុវត្ថិភាពខ្ពស់ ក្នុងនោះប្រទេសសឹង្ហបុរី មាន​ពាណិជ្ជករ​ដែល​អាច​ធ្វើការទូទាត់បាននាឆ្នាំកន្លងមក ចំនួនប្រមាណ ៣ ម៉ឺនដៃគូ និងនៅក្នុងឆ្នាំ២០២ នេះ គ្រោង ប្រមាណ ៤,៧ ម៉ឺន ហើយនៅឆ្នាំ២០២៧ នឹងបង្កើនដៃគូអាចទូទាត់បានឱ្យដល់ ១០ ម៉ឺន​កន្លែង ហើយតាម រយៈនឹងជួយដល់ការធ្វើ ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម។

សមិទ្ធផលខាងលើនេះ បានកើតចេញពីគំនិតផ្ដួចផ្ដើមក្នុងការអភិវឌ្ឍគម្រោង មាន​ធនាគារ​ទំនាក់​ទំនង​ចំនួន​២​គឺ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងធនាគារហ្វីលីព ភីអិលស៊ី ដែលមានភាគ​ទុនិក​មក​ពី Phillip Group សិង្ហបុរី និងប្រតិបត្តិករ Liquid នៃ ប្រទេសសិង្ហបុរី ដែល​សបញ្ជាក់​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែងរួមគ្នា ទាំងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ នៃ​ប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ការដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី២នេះ នឹង​រួម​ចំណែក​យ៉ាងសំខាន់ក្នុងការជំរុញ ការតភ្ជាប់ការទូទាត់ឆ្លងដែនជាឌីជីថល ស្របតាម​ទស្សន​វិស័យ​របស់​អាស៊ាន ក្នុងការអភិវឌ្ឍការ​ធ្វើ​អន្តរ​ប្រតិបត្តិការ​ទូទាត់​ក្នុង​តំបន់​លើកកម្ពស់​ការ​ប្រើ​ប្រាស់​រូបិយវត្ថុជាតិ ក្នុងការធ្វើប្រតិបត្តិការទូទាត់ ដើម្បីជំរុញនិង​សម្រួល​សកម្មភាព​ពាណិជ្ជ​កម្ម​វិនិ​យោគ និងទេសចរណ៍រវាងប្រទេសក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅគាំទ្រ​កំណើន​សេដ្ឋកិច្ចប្រកបដោយចីរភាព៕ អត្ថបទ៖ រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        44
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm