ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃ៣០ខែមីនាថា អ៊ុយក្រែននឹងផ្គត់ផ្គង់អាវុធ និងបច្ចេកវិទ្យាការពារជាតិ រួមទាំងប្រព័ន្ធនានាដែលអាចជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ដល់បណ្ដាប្រទេសឈូងសមុទ្រ ក្រោមកិច្ចព្រមព្រៀងថ្មី។

លោក Zelenskyy និយាយថា កិច្ចព្រមព្រៀងទាំងអស់ដែលនឹងត្រូវបានធ្វើឲ្យកាន់ផ្លូវការយ៉ាងស្របច្បាប់ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសរបស់លោក។អ៊ុយក្រែន មិនធ្លាប់មានកិច្ចព្រមព្រៀងបែបនេះក្នុងតំបន់នេះពីមុនមកទេ។

អ៊ុយក្រែនក៏ទំនងជានឹងផ្ដល់ឲ្យផងដែរនូវយានដ្រូនប្រតិបត្តិការលើសមុទ្រ ជាផ្នែកមួយនៃការការពាររបស់ខ្លួនលើការដឹកជញ្ជូនតាមនានៅច្រករបៀង ក្នុងឈូងសមុទ្រពែក្ស។ មុនពេលមានសង្គ្រាម ២០%នៃការការដឹកជញ្ជូនប្រេងរបស់ពិភពលោកឆ្លងកាត់ច្រកសមុទ្រនេះ។ ជាការឆ្លើយតទៅនឹងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់បានបិទច្រកនេះ ដែលរុញឲ្យតម្លៃប្រេងសកលហក់ឡើងខ្ពស់កប់ពពក។

លោក Zelenskyy និយាយថា ពួកលោកធ្លាប់ឆ្លងកាត់បទពិសោធន៍នៃការបើកផ្លូវពាណិជ្ជកម្មតាមសមុទ្រដោយមានជំនួយពីអាវុធផ្សេងៗដូចជាយានដ្រូនប្រតិបត្តិការតាមសមុទ្រជាដើម ។ ពួកគេដឹងហើយថាពួកគេអាចពឹងពាក់លើក្រុមអ្នកជំនាញរបស់ពួកលោកបាននៅក្នុងតំបន់នេះ ហើយពួកលោកបាននិយាយលម្អិតរួចហើយអំពីការចែករំលែកបទពិសោធន៍របស់ពួកលោកក្នុងច្រករបៀងសមុទ្រខ្មៅ។