តម្លៃសាំងលក់រាយនៅអាមេរិក ហក់ឡើងលើសពី ៤ដុល្លារក្នុងមួយហ្គាឡុង ជាលើកដំបូងក្នុងពេលបីឆ្នាំ

2026/03/31 06:56:07 pm        98

កាលពីថ្ងៃចន្ទ (៣០ មីនា) តម្លៃលក់រាយនៃប្រេងសាំងជាមធ្យមនៅទូទាំងសហរដ្ឋអាមេរិក បានហក់ឡើងហួស ៤ ដុល្លារក្នុងមួយហ្គាឡុង ជាលើកដំបូងបំផុតក្នុងរយៈពេលជាងបីឆ្នាំមកនេះ នេះបើយោងតាមទិន្នន័យពីសេវាកម្មតាមដានតម្លៃ GasBuddy ខណៈសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ នៅតែបន្តធ្វើឱ្យកក្រើកទីផ្សារថាមពលសកល។

កម្រិតតម្លៃ ៤ ដុល្លារក្នុងមួយហ្គាឡុងនេះ ត្រូវបានមើលឃើញលើកចុងក្រោយគឺកាលពីខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ីលើអ៊ុយក្រែន ហើយតម្លៃនេះត្រូវបានអ្នកវិភាគមួយចំនួនចាត់ទុកថាជា «របាំងផ្លូវចិត្ត» សម្រាប់អ្នកប្រើប្រាស់។ តម្លៃទំនិញជាច្រើនកំពុងកើនឡើង រួមទាំងប្រេងឆៅដែលប្រើសម្រាប់ផលិតប្រេងសាំងផងដែរ បន្ទាប់ពីអ៊ីរ៉ង់ បិទច្រកសមុទ្រហ័រមូសដ៏សំខាន់។

ការហក់ឡើងនៃតម្លៃប្រេងឥន្ធនៈបានចាប់ផ្តើមដាក់បន្ទុកលើហិរញ្ញវត្ថុរបស់ក្រុមគ្រួសារអាមេរិក ដែលកំពុងប្រឈមនឹងកំណើនថ្លៃចំណាយប្រចាំថ្ងៃស្រាប់ទៅហើយ។ បញ្ហានេះក៏ក្លាយជារឿងដ៏ឈឺក្បាលផ្នែកនយោបាយសម្រាប់លោកប្រធានាធិបតី Donald Trump និងគណបក្សសាធារណរដ្ឋរបស់លោក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកា ខាងមុខ ខណៈដែលពួកគេកំពុងធ្វើយុទ្ធនាការដើម្បីរក្សាអាសនៈភាគច្រើនដ៏ស្ដួចស្ដើងរបស់ខ្លួននៅក្នុងសភាអាមេរិក។

លោក Trump កាលពីមុនបានប្តេជ្ញាថានឹងបញ្ចុះតម្លៃថាមពល និងបង្កើនការផលិតប្រេង និងឧស្ម័ននៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែមកទល់ពេលនេះ អាណត្តិទីពីររបស់លោកភាគច្រើន ពោរពេញដោយភាពមិនច្បាស់លាស់នៃទីផ្សារ ចលាចលភូមិសាស្ត្រនយោបាយ និងការផ្លាស់ប្តូរគោលនយោបាយលើបញ្ហានានាដូចជាពន្ធគយជាដើម។ ជារួម តម្លៃលក់រាយនៃប្រេងសាំងជាមធ្យមនៅអាមេរិក បានកើនឡើងប្រហែល ១,០៦ ដុល្លារក្នុងមួយហ្គាឡុង ឬស្មើនឹង ៣៦% ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារលើអ៊ីរ៉ង់នៅចុងខែកុម្ភៈមក៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        373
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        372
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm