ក្រុម G7 ប្រកាសថាខ្លួនត្រៀមជាស្រេចក្នុងការចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីស្ថិរភាពទីផ្សារថាមពល

2026/03/31 07:10:32 pm        144

ប្រមុខហិរញ្ញវត្ថុមកពីក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ ឬហៅថាក្រុមប្រទេស G7 បានប្រកាសកាលពីថ្ងៃចន្ទ (៣០ មីនា) ថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការចាត់ «វិធានការចាំបាច់ទាំងអស់» ដើម្បីការពារស្ថិរភាពទីផ្សារថាមពលសកល និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយពីភាពប្រែប្រួលនាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងថាមពល រួមជាមួយទេសាភិបាលធនាគារកណ្តាលមកពីក្រុម G7 ដែលរួមមាន សហរដ្ឋអាមេរិក កាណាដា ជប៉ុន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានធ្វើសន្និសីទតាមអនឡាញដើម្បីសម្របសម្រួលសកម្មភាពផ្ដល់ស្ថិរភាពជាសកល ខណៈសង្គ្រាមនៅអ៊ីរ៉ង់ កំពុងរំខានដល់ទីផ្សារថាមពលពិភពលោក។

ក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំដែលរៀបចំដោយបារាំង ដែលជាប្រធានប្តូរវេននៃក្រុមនេះសម្រាប់ឆ្នាំនេះ G7 បានបញ្ជាក់ថា៖ «ខ្លួនត្រៀមរួចជាស្រេចហើយ ក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់ខ្លួន រួមទាំងការរក្សាស្ថិរភាព និងសន្តិសុខនៃទីផ្សារថាមពល»។

គួរឱ្យដឹងថា សមាជិកទាំង ៣២ប្រទេស នៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឯកភាពគ្នាកាលពីដើមខែនេះ ក្នុងការបញ្ចេញប្រេងក្នុងកម្រិតកំណត់ត្រាចំនួន ៤០០ លានបារ៉ែល ពីឃ្លាំងបម្រុងយុទ្ធសាស្ត្រ ដើម្បីទប់ស្កាត់ការហក់ឡើងនៃតម្លៃប្រេងឆៅសកល។

ក្រុម G7 លើកឡើងថា ខ្លួនគាំទ្រដល់កិច្ចប្រឹងប្រែងដើម្បីរក្សាលំហូរផ្គត់ផ្គង់ថាមពល និងបានកត់សម្គាល់ពីជម្រើសរបស់ IEA ក្នុងការគ្រប់គ្រងតម្រូវការតាមស្ថានភាពជាក់ស្តែងនៃប្រទេសនីមួយៗ។ ក្រុមនេះក៏អំពាវនាវដល់បណ្តាប្រទេសនានា «ឱ្យបញ្ឈប់ការដាក់កម្រិតលើការនាំចេញដែលមិនសមហេតុផល» លើប្រេង ឧស្ម័ន និងផលិតផលដែលពាក់ព័ន្ធផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        11
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm