សភាពាណិជ្ជកម្ម និងឧស្សាហកម្ម​ទីក្រុងអ៊ិនឈុន​សន្យា​នឹង​ជួយ​ផ្សព្វ​ផ្សាយ​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា

2026/03/31 08:51:08 pm        145

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា សភាពាណិជ្ជកម្ម និង​ឧស្សាហ​កម្ម​ទីក្រុង​អ៊ិន​ឈុន ​(ICCI) បានសន្យាថា នឹងជួយផ្សព្វ​ផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា​ទៅ​កាន់​ភ្ញៀវ​ទេសចរ​កូរ៉េ និងអ្នកវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុន និងទស្សនា​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ច្រើន​ឡើង​បន្ថែម​ទៀត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងដូចនេះ ជំនួប​ជាមួយ​ដៃគូ​សហ​ប្រតិបត្តិ​ការ​អន្តរជាតិលើកទី២០ ឆ្នាំ២០២៦ ជាមួយ លោក Joo-Bong Park ប្រធាន​សភា​ពាណិជ្ជ​កម្ម ​និងឧស្សាហកម្មទីក្រុងអ៊ិនឈុន(ICCI) និងគណៈប្រតិភូ​ជានាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ធំ​ៗ ​លើវិស័យផ្សេងៗ នៅទីស្តីការក្រសួងទេសចរណ៍ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្នុងជំនួបនេះ គណៈប្រតិភូកូរ៉េ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្ពស់​លើ​សក្ដា​នុពល​សេដ្ឋកិច្ច និងទេសចរណ៍កម្ពុជា ជាពិសេសពីកត្តា សន្តិភាព ស្ថិរភាពនយោបាយ សុខ​សុវត្ថិភាព និងការអភិវឌ្ឍនានា ហើយ ភាគីទាំងពីរ ក៏បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ស៊ី​ជម្រៅលើ​ការ​ជំរុញ​លំហូរភ្ញៀវទេសចររវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ជើងហោះហើរត្រង់ ការ​ផ្សព្វ​ផ្សាយ​រួម​ការរៀបចំព្រឹត្តការណ៍ជំរុញទេសចរណ៍កម្ពុជា និងកូរ៉េ ព្រមទាំងការ​បង្កើត​កញ្ចប់​ទេស​ចរណ៍​​ថ្មី​​ៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងធុរជនឱ្យកាន់តែច្រើន ដើម្បីលើក​កម្ពស់​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសកំណើនធុរជន និង​ភ្ញៀវទេសចរកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើនឡើងនាឆ្នាំ២០២៦ និងឆ្នាំ២០២៧ ដែល​ជា​ខួប​លើក​ទី៣០ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

សូមបញ្ជាក់ថា ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ិនឈុន (ICCI) បាន​បង្កើត​ឡើង​តាំង​ពីឆ្នាំ១៨៨៥ ហើយកម្ពុជាបានចូលជាសមាជិកនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១១។ ICCI បាន​ជួយគាំទ្រកម្ពុជា ក្នុងការជំរុញពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់អាជីវកម្មអន្តរជាតិ និង​ការ​រៀប​ចំ​ជំនួបអាជីវកម្ម (B2B) ផ្សេងៗ ដែលមានសមាជិកចូលរួមជាង ២៨ប្រទេស៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        162
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm