អ្នកនាំពាក្យ៖ ការប្រយុទ្ធប្រឆាំងនឹ​ង​ឧក្រិដ្ឋកម្ម​គឺ​ជាកិច្ច​ការ​អាទិភាព​ក្នុង​របៀប​វារៈ​នយោបាយ​របស់​រាជ​រដ្ឋាភិបាល

2026/03/31 09:23:58 pm        238

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា គឺ​ជា​កិច្ច​ការ​អាទិភាព​ក្នុងរបៀបវារៈនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពី អាណត្តិ​មុន​ៗ​រហូត​ដល់​អាណត្តិ​ទី៧​នៃ​រដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី គឺ​ពុំ​មែន​ជាការចៃដន្យឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និង​មុត​ស្រួច​ជា​បន្ត​បន្ទាប់​ប្រឆាំង​ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាព​មួយ​នៃ​ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្តខាង​នយោបាយ​របស់​រាជរដ្ឋាភិបាលក្នុ​ង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​មួយ​នេះ​ដែ​លជាក្តីកង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់តំបន់ និងពិភពលោក។

ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​បាន​ថ្លែង​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣១​ ខែមីនា ឆ្នាំ២០២៦នេះថា ជាក់ស្ដែងសេ​ច​ក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យាត្រូវបានរដ្ឋសភាអមុម័តជាឯកច្ឆ័ន្ទនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បន្ទាប់​ពី​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រីបានអនុម័តកាលពីថ្ងៃទី ១៣ ខែមីនា។ សេចក្តីព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើងដោយផ្អែកតាមមូលដ្ឋានសំខាន់ៗ ទាំងច្បាប់ជាតិនិងច្បាប់អន្តរជាតិ ជាពិសេស អនុ​សញ្ញា​អង្គ​ការសហប្រជាជាតិស្តីពីការប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង និង​អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រម​ទាំង​ច្បាប់​នៃ​បណ្តា​ប្រទេស​មួយ​ចំនួនដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តស្របតាមស្តង់ដាជាអន្តរជាតិ។

ក្នុង​សារជូនប្រជាពលរដ្ឋកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីធានាការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋ សន្តិ​សុខ និង​សណ្ដាប់ធ្នាប់សង្គម ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម គឺជាអាទិភាព​មួយ​នៃ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល ក្នុងនោះការប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​គឺ​ជា​ចំណុច​ដ៏​សំខាន់​បន្ថែម​ពី​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​លើ​កិច្ច​ការ​អាទិភាព​សំខាន់​ៗ​របស់​ជាតិ​ផ្សេង​ទៀត​។

សម្តេចបវរធិបតីបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា រហូតដល់ដើមនីតិកាលទី៧ នៃ​រដ្ឋសភា បានចាត់វិធានការជាច្រើនប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ ដោយទទួលបាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន។​ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការកំណត់ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គឺ​ជា​កិច្ច​ការ​អាទិភាព​ក្នុង​របៀប​វារៈនយោបាយ​របស់​ខ្លួន​ពុំ​មែន​ជា​ការ​ចៃដន្យ​ឡើយ ហើយការដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចជា​បន្តប​ន្ទាប់​ប្រឆាំង​ឧក្រិដ្ឋក​ម្ម​ឆបោ​ក​តាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក គឺជាសក្ខីភាព​មួយ​នៃ​ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​ខាង​នយោបាយ​របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយនេះ ដែល​ជា​ក្តី​កង្វល់រួមរបស់កម្ពុជា ក៏ដូចជារបស់តំបន់ និងពិភពលោក។

ក្នុង​ន័យនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រីចង់ឃើញការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពី​គ្រប់​តួ​អង្គ​ពាក់ព័ន្ធទាំងអស់ជាពិសេសការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់​និន្នាការ​ ក៏ដូចជាមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំង​មាន​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំង​អស់​ដើម្បី​រួប​រួ​ម​គ្នា​ជា​កម្លាំង​មហា​សាមគ្គី​ជាតិ​ខ្មែរ​សំដៅ​លុប​បំបាត់​នូវ​រាល់​បញ្ហា​អសកម្ម​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បី​លើក​កម្ពស់​កេរ្តិ៍​ឈ្មោះដ៏​ល្អប្រ​ពៃ​នៃ​ព្រះរាជា​ណាច​ក្រក​ម្ពុជា​នៅលើឆាកអន្តរជាតិ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា រហូតមកទល់ពេលនេះ កម្ពុជា​បាន​បណ្ដេញ​ចេញ​ជន​ជាតិ​បរទេស​រាប់​ម៉ឺននាក់ ដែលលទ្ធផលនេះ គឺជាការអនុវត្ត​តាម​វិធាន​ការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយ​គ្មាន​ការ​លើក​លែង​នោះ​ឡើយចំពោះ​មេខ្លោង​ដែល​នៅ​ពី​ក្រោយ​ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះជ​ន​រង​គ្រោះដែ​លត្រូ​វ​មេខ្លោង​បោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានសេរីភាព និង​អាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        208
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm