អង្គការណាសា ត្រៀមបញ្ជូនអវកាសយានិកទៅឋានព្រះចន្ទ ជាលើកដំបូងក្នុងពេលជាងកន្លះសតវត្សរ៍

2026/03/31 03:27:59 pm        84

អង្គការណាសា កំពុងត្រៀមលក្ខណៈបញ្ចូនអវកាសយានិកក្រុមដំបូងទៅកាន់ឋានព្រះចន្ទ ក្នុងពេលជាង ៥៣ឆ្នាំមកនេះ តាមរយៈបេសកកម្មឈ្មោះថា Artemis ទីពីរ។ នេះគឺជាការហោះហើរសាកល្បងដ៏សំខាន់មួយក្នុងគោលដៅឋានព្រះចន្ទដ៏ទូលំទូលាយរបស់មនុស្សជាតិ ខណៈសហរដ្ឋអាមេរិក កំពុងប្រជែងដើម្បីបញ្ជាក់ពីភាពជាអ្នកដឹកនាំក្នុងលំហអាកាសឡើងវិញ ទល់នឹងភាពជឿនលឿនកាន់តែខ្លាំងក្លារបស់ចិន។

អវកាសយានិកអាមេរិក ៣រូប និងកាណាដា ១រូប គ្រោងនឹងជិះយាន Orion នៅលើប្រព័ន្ធបាញ់រ៉ូកែត Space Launch System នៅថ្ងៃពុធ ទី១ ខែមេសា ស្អែកនេះ សម្រាប់បេសកកម្មសាកល្បងរយៈពេល ១០ថ្ងៃ ដោយហោះហើរជុំវិញឋានព្រះចន្ទ រួចត្រឡប់មកផែនដីវិញ។ នេះគឺជាដំណើរដ៏វែងឆ្ងាយដែលនាំពួកគេទៅកាន់ទីអវកាសកាន់តែជ្រៅ ជាងអ្វីដែលមនុស្សជាតិធ្លាប់បានទៅដល់ពីមុនមក។

បេសកកម្មនេះ គឺជាការហោះហើរសាកល្បងដែលមានមនុស្សជិះដំបូងគេក្នុងកម្មវិធី Artemis របស់ណាសា ដែលជាកិច្ចប្រឹងប្រែងចម្បងរបស់អាមេរិក ក្នុងការចាប់ផ្តើមបេសកកម្មហោះហើរទៀងទាត់ទៅកាន់ឋានឋានព្រះចន្ទ ជាមួយនឹងការចំណាយដែលត្រូវបានប៉ាន់ប្រមាណថា អស់យ៉ាងតិច ៩៣ ពាន់លានដុល្លារ ចាប់តាំងពីឆ្នាំ២០១២មក។ គិតចាប់តាំងពីបេសកកម្ម អាប៉ូឡូ១៧ ក្នុងឆ្នាំ១៩៧២ មក មិនទាន់មានមនុស្សចុះចតលើផ្ទៃព្រះចន្ទនៅឡើយទេ ដែលនេះគឺជាសមិទ្ធផលដ៏លំបាកមួយដែលណាសា មានបំណងធ្វើឱ្យបានម្តងទៀតនៅឆ្នាំ២០២៨ នៅតំបន់ប៉ូលខាងត្បូងនៃឋានព្រះចន្ទ។

នាពេលថ្មីៗនេះ មន្ត្រីអាមេរិកបានផ្តោតការយកចិត្តទុកដាក់ទៅលើចិន ដែលជាគូប្រជែងបច្ចេកវិទ្យាដ៏ខ្លាំងក្លា ខណៈទីក្រុងប៉េកាំង មានការរីកចម្រើនជាលំដាប់នៅក្នុងកម្មវិធីឋានព្រះចន្ទរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការចុះចតដោយយានជាបន្តបន្ទាប់ និងមានគោលដៅបញ្ជូនក្រុមអវកាសយានិកផ្ទាល់ខ្លួនទៅលើផ្ទៃព្រះចន្ទនៅឆ្នាំ២០៣០៕

អត្ថបទដែលទាក់ទង

លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ
2026/04/04 05:02:47 pm        2
ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm        1
ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm        4

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump និយាយថា ការបាញ់ទម្លាក់យន្តហោះអាមេរិក នឹងមិនប៉ះពាល់ដល់កិច្ចចរចាជាមួយអ៊ីរ៉ង់ទេ

2026/04/04 05:02:47 pm
​ក្រុមហាម៉ាស អំពាវនាវឱ្យគណៈកម្មាធិការរដ្ឋបាលអន្តរកាល ចាប់ផ្ដើមកិច្ចការគ្រប់គ្រងតំបន់ហ្កាហ្សា
2026/04/04 04:59:59 pm
​ស្រីលង្កា កំពុងលំបាកក្នុងការបញ្ចៀសការដួលរលំសេដ្ឋកិច្ចដោយសារសង្គ្រាមមជ្ឈិមបូព៌ា
2026/04/04 04:56:54 pm
​សេណេហ្គាល់ ហាមមន្ត្រីរាជការមិនឱ្យធ្វើដំណើរក្រៅប្រទេស ខណៈវិបត្តិប្រេងប៉ះពាល់ហិរញ្ញវត្ថុសាធារណៈ
2026/04/04 04:50:43 pm
​យន្តហោះយោធាអាមេរិក ដែលអ៊ីរ៉ង់បាញ់ទម្លាក់ គឺជាហេតុការណ៍លើកដំបូងក្នុងពេលជាង ២០ឆ្នាំ
2026/04/04 04:17:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/04 06:36:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/04 02:26:58 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am