ក្រសួងទេសចរណ៍រៀបចំសៀវភៅតម្រង់ទិសសិក្សានិងមុខរបរ បង្កើនភាពងាយស្រួលជូនយុវជនរកការងារធ្វើ

2026/03/31 11:05:10 pm        104

នៅក្រសួងទេសចរណ៍ នៅថ្ងៃទី៣១ ខែមីនា នេះ មានបើកសិក្ខាសាលា រៀបចំសេចក្តីព្រាង សៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍សម្រាប់ឆ្នាំ២០២៦នៅទីស្តីក្រសួង ហើយតាមរយៈការមានសៀវភៅនេះ នឹងជួយបង្កើតភាពងាយជូនយុវជន សិស្សនិស្សិតសិក្សាជំនាញទេសចរណ៍បានត្រឹមត្រូវ និងងាយស្រួលទទួលបានឱកាសការងារធ្វើ និងមានប្រាក់បៀវត្សសមរម្យ ក្នុងវិស័យទេសចរណ៍។

លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំសៀវភៅតម្រង់ទិសការសិក្សា និងមុខរបរក្នុងវិស័យទេសចរណ៍ មានគោលបំណងសំខាន់៤ រួមមាន៖ ១ ផ្តល់ចំណេះដឹងទូទៅអំពីវិស័យទេសចរណ៍កម្ពុជាយល់ដឹងពីកម្លាំងពលកម្ម (២) អភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ (៣) ផ្តល់ព័ត៌មានអំពីមុខរបរ និងការងារផ្សេងៗក្នុងវិស័យទេសចរណ៍ និង(៤) បង្កើតឱកាសសិក្សា និងការងារសម្រាប់យុវជន។

លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ បានថ្លែងថា ការរៀបចំសៀវភៅតម្រង់ទិសការសិក្សា និងមុខរបរ នឹងជួយបញ្រ្ជាបការយល់ដឹងដល់សិស្ស-និស្សិតនិងយុវជន អំពីស្ថានភាពនិងសក្តានុពលរបស់វិស័យទេសចរណ៍ បង្កើតទស្សនៈវិជ្ជមានចំពោះអាជីពទេសចរណ៍ បង្កើនជំនាញ និងសមត្ថភាពបុគ្គលិកបម្រើការ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារនៅកម្ពុជា និងអន្តរជាតិ និងផ្តល់ព័ត៌មានច្បាស់លាស់ដល់សិស្ស-និស្សិត និងយុវជន អំពីអាជីពក្នុងវិស័យទេសចរណ៍ ដើម្បីជាទិសដៅក្នុងការជ្រើសរើសជំនាញសិក្សា សមស្របតាមឧបនិស្ស័យខ្លួនជាដើម។

លោក ជួប រតនា បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងទេសចរណ៍បាននិងកំពុងគិតគូរជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ចំនួន៧០មុខជំនាញ ស្របតាមកម្មវិធីសិក្សាស្តង់ដាសមត្ថភាពអាស៊ាន រួមមាន ជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងផ្នែកសេវាសណ្ឋាគារ ចំនួន២៣ជំនាញ, ជំនាញក្នុងផ្នែកសេវាកម្មធ្វើដំណើរចំនួន៩ជំនាញ, ជំនាញក្នុងផែ្នករៀបចំព្រឹត្តិការណ៍ ចំនួន៣២ជំនាញ, ជំនាញក្នុងផ្នែកម៉ាស្សា ស្ប៉ា ចំនួន៦ជំនាញទៀត៕

អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm       
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        84
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm