រដ្ឋសភាកម្ពុជាបង្ហាញជំហរវិជ្ជមានរួមចំណែកដោះស្រាយបញ្ហាអត់ឃ្លាន និងពង្រឹងសន្តិសុខស្បៀងក្នុងតំបន់

2026/03/31 11:23:17 pm        125

ក្នុងកិច្ចប្រជុំត្រៀមលក្ខណៈកម្រិតតំបន់របស់សភាអាយប៉ា (AIPA) នាទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ម្សិលមិញនេះ រដ្ឋសភាកម្ពុជាបានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកដោះស្រាយវិបត្តិអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ សំដៅត្រៀម  លក្ខណៈសម្រាប់កិច្ចប្រជុំកំពូលសភាសកលលើកទី៣ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្វ្រិកខាងត្បូង នាខែមិថុនា ខាងមុខ។

ឯកឧត្តម ប៉ាន សូរស័ក្តិ លេខាធិការគណៈកម្មការទី៩ នៃរដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ ដែលរៀបចំឡើងដោយលេខាធិការដ្ឋានអាយប៉ា សហការជាមួយអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។ កិច្ចប្រជុំនេះមានគោលដៅយុទ្ធសាស្ត្រក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងតំបន់អាស៊ាន លើបញ្ហាសន្តិសុខស្បៀង។

ក្នុងបទអន្តរាគមន៍ដ៏មានសារៈសំខាន់ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងនូវសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៣ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់៖

• ការធានាសិទ្ធិទទួលបានស្បៀង៖

តាមរយៈការជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងយុត្តិធម៌សង្គម ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូបមានលទ្ធភាពទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់។

• ការកសាងប្រព័ន្ធកសិ-ចំណីអាហារដែលមានភាពធន់៖ ផ្តោតលើប្រសិទ្ធភាព និងចីរភាព ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិនានា។

• ការលើកកម្ពស់សុខភាពសាធារណៈ៖ ជំរុញការបរិភោគរបបអាហារដែលមានសុខភាពល្អ និងសុវត្ថិភាពម្ហូបអាហារ តាមរយៈយន្តការច្បាប់ និងគោលនយោបាយជាតិដែលកំពុងអនុវត្តយ៉ាងសកម្មនៅកម្ពុជា។

តាមរយៈកិច្ចប្រជុំនេះ ក៏មានការពិភាក្សាលើ «សេចក្តីព្រាងសំណើរបាយការណ៍សកល» ដែលជាយន្តការថ្មីមួយអនុញ្ញាតឱ្យសភាជាតិនៃប្រទេសនីមួយៗ រាយការណ៍ពីវឌ្ឍនភាពនៃការប្តេជ្ញាចិត្តរបស់ខ្លួន។ យន្តការនេះនឹងជួយពង្រឹងនូវគណនេយ្យភាព តម្លាភាព និងការចែករំលែកមេរៀនជោគជ័យរវាងប្រទេសជាសមាជិកអាយប៉ាទាំងអស់ផងដែរ។

កិច្ចប្រជុំបានបញ្ចប់ទៅដោយជោគជ័យ ជាមួយការប្តេជ្ញាចិត្តរួមគ្នារបស់បណ្ដាប្រទេសសមាជិក រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម និងទីម័រឡេស្តេ ជាដើម ក្នុងការឈរជាធ្លុងមួយដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក្នុងកម្រិតសកលលោកទាំងមូល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        160
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm