អ្នកនាំពាក្យក្រសួងមហាផ្ទៃថា មកទល់ពេលនេះមិនទាន់ឃើញម្ចាស់រថយន្តបុកមនុស្សស្លាប់ ៦នាក់ ចូលមកបង្ហាញខ្លួននៅឡើយទេ

2026/03/31 11:35:29 pm        291

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា មកដល់ពេលនេះ សមត្ថកិច្ចមិនទាន់ឃើញម្ចាស់រថយន្តបុកមនុស្សស្លាប់ចំនួន ៦នាក់ ចូលមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅឡើយទេ។ករណីនេះគឺ មិនអនុញ្ញាតឲ្យម្ចាស់រថយន្តរួចផុតពីការអនុវត្តច្បាប់ទេ ដើម្បីផ្តល់យុត្តិធម៌ជូនដល់ក្រុមគ្រួសារសព។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀលថ្ងៃទី៣១ ខែមីននេះថា ៖ មកដល់ពេលនេះ មិនទាន់ឃើញមានការបង្ហាញឆន្ទៈដោយស្ម័គ្រចិត្តអំពីការចូលខ្លួនមុនការបរិច្ឆេទ។ ហើយក៏មិនទាន់ឃើញមានការចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅឡើយដែរ។ គ្រាន់តែមានឪពុករបស់ម្ចាស់រថយន្ត គឺបានចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជាក់អំពីសាវតាកូន និងដំណើរអង្គហេតុផ្សេងៗ ដែលឈានទៅដល់មានគ្រោះថ្នាក់ចរាចរណ៍លេចឡើងបែបនេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តជំនាញនិតីវិធី អង្កេត ស្រាវជ្រាវ ប្រមូលនៅភស្តុតាងនានាតាមគ្រប់រូបភាពទាំងអស់ និងវិភាគកន្លែងកើតហេតុ សាកសួរសាក្សីឆេកមើលកាម៉ារ៉ាសុវត្ថិភាពតាមគោលដៅសំខាន់ៗ រហូតមកដល់រាជធានីភ្នំពេញ។ ហើយខាងអគ្គស្នងការនគរបាលជាតិ កំពុងតែដឹកនាំបញ្ជាយ៉ាងដុតដៃដុតជើងពាក់ព័ន្ធបញ្ហាទាំងអស់នេះ។ សមត្ថកិច្ចរង់ចាំកាលបរិច្ឆេទនៃការចូលខ្លួន (ថ្ងៃទី១ ខែមេសា ២០២៦) តាមលិខិតកោះរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ តើម្ចាស់រថយន្តចូលខ្លួនតាមការបរិច្ឆេទ ឬក៏មិនចូល? បើចូលគឺជារឿងល្អមួយសម្រាប់អនុវត្តនីតិវិធីបន្ត។ បើចូលមុនកាន់តែល្អ តែបើមិនចូល គឺមាននីតិវិធីបន្តជាមួយនឹងអយ្យការបន្តបន្ទាប់ទៀត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ករណីនេះ មិនអនុញ្ញាតឲ្យរួចផុតពីការអនុវត្តច្បាប់ទេ តែរកឲ្យឃើញអំពីការទទួលខុសត្រូវជាក់លាក់ពិតប្រាកដ នៃការបង្កហានិភ័យកើតឡើង និងផ្តល់យុត្តិធម៌ជូនដល់ប្រជាពលរដ្ឋនិងក្រុមគ្រួសារសព។ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ គឺដាក់ឈ្មោះម្ចាស់រថយន្តក្នុងបញ្ជីខ្មៅហាមប្រាមនៅក្នុងការចេញទៅក្រៅប្រទេស និងមានវិធនការផ្សេងៗទៀត និងមានវិធានការផ្សេងៗជាច្រើនទៀតពាក់ព័ន្ធទៅនឹងចំណាត់ការលើម្ចាស់រថយន្តដែលមិនព្រមចូលខ្លួនដោយស្ម័គ្រចិត្ត ឬតាមដីកាកោះរបស់នគរបាលជំនាញ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលម៉ែត្រលេខ 246-247 ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាកមេកសុីដេស (MERCEDES BENZ AMG GT53) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចពីកន្លែងកើតហេតុ) ដែលម្ចាស់កម្មសិទ្ធឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅផ្ទះលេខ១៧ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ម៉ូតូចំនួន ០២គ្រឿងបណ្តាឲ្យមនុស្សចំនួន ៥នាក់ស្លាប់ (ស្រី ០៣នាក់) និងរងរបួសធ្ងន់ចំនួន ០១នាក់។

សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យប្លង់កើតហេតុ រថយន្តបានបើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីទិសខាងត្បូងទៅទិសខាងជើង (ភ្នំពេញ-បាត់ដំបង)ពេលមកដល់ចំណុចកេីតហេតុបានបុកម៉ូតូទាំង០២ ពីក្រោយតែម្តង៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        99
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        204
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm