អ្នកការទូត៖ អ៊ីរ៉ង់អាចនឹងដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)

2026/03/31 11:47:24 pm        70

អ្នកនាំពាក្យក្រសួងការបរទេសលោក Esmaeil Baghaei បាននិយាយថា សភាអ៊ីរ៉ង់កំពុងពិចារណាលើវិធានការ ដើម្បីដកប្រទេសនេះចេញពីសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។  

ទូរទស្សន៍ SNN បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា៖«បញ្ហានៃការដកខ្លួនចេញពី NPT កំពុងត្រូវបានពិចារណា នៅក្នុងសភា។ តើអ្វីទៅជាចំណុចនៃការចូលរួមក្នុងសន្ធិសញ្ញានេះ ប្រសិនបើអ្នកលេងអន្តរជាតិ មិនអនុញ្ញាតឲ្យយើងរីករាយនឹងអត្ថប្រយោជន៍ និងសិទ្ធិដែលមានចែងក្នុងនោះ? សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ មិនដែលស្វែងរក និងមិនស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ»។  

នាពេលមុននេះ សមាជិកសភាលោក Alaeddin Boroujerdi បាននិយាយថា ការចូលរួមរបស់អ៊ីរ៉ង់នៅក្នុង NPT លែងមានភាពយុត្តិធម៌ទៀតហើយ បន្ទាប់ពីការឈ្លានពានរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ យោងតាមលោក ទីក្រុងតេអេរ៉ង់គួរតែដកខ្លួនចេញពីសន្ធិសញ្ញានេះ ហើយសមាជិកសភាភាគច្រើនគាំទ្រទស្សនៈនេះ។

អ៊ីរ៉ង់បានចាប់ផ្តើមអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន នៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ក្នុងការដឹកនាំរបស់ លោក Shah Mohammad Reza Pahlavi ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ នៅឆ្នាំ ១៩៥៨ ប្រទេសនេះ បានក្លាយជាសមាជិកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ នៅឆ្នាំ ១៩៦៨ ទីក្រុងតេអេរ៉ង់ បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ នៅឆ្នាំ១៩៧០។ បន្ទាប់ពីការផ្តួលរំលំរបបលោក Shah ក្នុងឆ្នាំ ១៩៧៩ និងការប្រកាសសាធារណរដ្ឋឥស្លាម កម្មវិធីនុយក្លេអ៊ែរ ត្រូវបានផ្អាក រហូតដល់អាជ្ញាធរបានបន្តអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរ នៅចុងទសវត្សរ៍ឆ្នាំ ១៩៨០។ ចាប់តាំងពីឆ្នាំ ២០០៣ មក ច្បាប់សាសនា ដែលចេញដោយមេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានចូលជាធរមាន នៅក្នុងប្រទេស  អ៊ីរ៉ង់ ដោយហាមឃាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm