ជប៉ុននឹងសម្របសម្រួលលើវិស័យថាមពលជាមួយឥណ្ឌូនេស៊ី ខណៈសង្គ្រាមអ៊ីរ៉ង់រំខានដល់ការផ្គត់ផ្គង់

2026/04/01 12:14:44 am        67

នៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បានលើកឡើងថា ប្រទេសជប៉ុន និងឥណ្ឌូនេស៊ីបានព្រមព្រៀងគ្នាបង្កើនការសម្របសម្រួល លើសន្តិសុខថាមពល ខណៈដែលសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់ បានផ្ដល់ការលំបាកខ្លាំងឡើងៗដល់ការផ្គត់ផ្គង់ប្រេង និងឧស្ម័នសំខាន់ៗ សម្រាប់តំបន់អាស៊ី ។

រួមជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បន្ទាប់ពីថ្នាក់ដឹកនាំទាំង២ បានជួបពិភាក្សាគ្នា នៅទីក្រុងតូក្យូ លោកស្រី Takaichi បាននិយាយថា៖ «ដោយសារស្ថានភាព នៅប្រទេសអ៊ីរ៉ង់ សារៈសំខាន់ជាយុទ្ធសាស្ត្រនៃធនធាន និងសន្តិសុខថាមពល កំពុងត្រូវបានទទួលស្គាល់ជាសកលម្តងទៀត។ ឥណ្ឌូនេស៊ីគឺជាប្រទេសសម្បូរធនធានដ៏សំខាន់មួយ»។

ជំនួបកំពូលនេះកើតឡើងស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីជម្លោះដែលកំពុងរីករាលដាល នៅតំបន់មជ្ឈិមបូព៌ា ដែលបានរំខានដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នតាមរយៈច្រកសមុទ្រដ៏សំខាន់ គឺ Hormuz។

ឥណ្ឌូនេស៊ីគឺជាប្រទេសនាំចេញធ្យូងថ្មកម្ដៅធំជាងគេបំផុតរបស់ពិភពលោក សម្រាប់ការផលិតថាមពល ដោយផ្គត់ផ្គង់ប្រហែលពាក់កណ្តាលនៃការនាំចេញសកល។ ប្រទេសនេះក៏ជាអ្នកនាំចេញឧស្ម័នធម្មជាតិរាវដ៏សំខាន់មួយផងដែរ ដោយមានប្រហែល ១ភាគ៤នៃការដឹកជញ្ជូនរបស់ខ្លួនឆ្ពោះទៅជប៉ុន។

លោក Prabowo បាននិយាយថា ប្រទេសជប៉ុន និងឥណ្ឌូនេស៊ី នឹង «ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីបញ្ចុះបញ្ចូលគ្រប់ភាគីទាំងអស់ (នៅមជ្ឈិមបូព៌ា) បន្ថយភាពតានតឹង» នៅក្នុងជម្លោះនេះ។

យ៉ាងណាក្ដី មេដឹកនាំទាំង២ មិនបានផ្តល់សេចក្ដីលម្អិតអំពីថា តើប្រទេសទាំង២ នឹងសម្របសម្រួលក្នុងសន្តិសុខសេដ្ឋកិច្ចនោះយ៉ាងដូចម្ដេច៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        92
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        129
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm