ចិនបញ្ជាក់ថា នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប៉ាគីស្ថាន ជុំវិញបញ្ហាអ៊ីរ៉ង់

2026/04/01 01:22:06 am        57

ក្រសួងការបរទេសទីក្រុងប៉េកាំង នៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះ បានប្រាប់ឲ្យដឹងថា ចិន និងប៉ាគីស្ថាន នឹង «ពង្រឹង» កិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង២ ជុំវិញបញ្ហាអ៊ីរ៉ង់ ខណៈដែលមន្ត្រីជាន់ខ្ពស់ទីក្រុងអ៊ីស្លាម៉ាបាដ បានទៅទស្សនកិច្ចរដ្ឋធានីរបស់ចិន។

ប្រទេសជិតខាងអាស៊ីទាំង២ បានប្រឹងប្រែងជួយសម្របសម្រួល នៅតំបន់មជ្ឈិមបូព៌ា ដើម្បីទប់ស្កាត់ជម្លោះកុំឲ្យកើនឡើង ដោយទីក្រុងអ៊ីស្លាម៉ាបាដលើកឡើងថា ខ្លួនបានត្រៀមរួចជាស្រេចហើយ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចពិភាក្សាដ៏មានអត្ថន័យ» រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។

រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ដែលមានតួនាទីឧបនាយករដ្ឋមន្ត្រីផងដែរនោះ កំពុងធ្វើទស្សនកិច្ច នៅទីក្រុងប៉េកាំង ជាកន្លែងដែលលោកនឹងជួបជាមួយអ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi សម្រាប់កិច្ចពិភាក្សា ស្ដីពីបញ្ហាអន្តរជាតិ និងទ្វេភាគី។

ដោយចាត់ទុកប្រទេសចិន និងប៉ាគីស្ថានថា ជាដៃគូយុទ្ធសាស្ត្រ «គ្រប់កាលៈទេសៈ» អ្នកនាំពាក្យក្រសួងការបរទេសប៉េកាំង លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានថា៖ «រដ្ឋមន្ត្រីការបរទេសទាំង២ នឹងលើកកម្ពស់ទំនាក់ទំនង និងការសម្របសម្រួលជាយុទ្ធសាស្ត្រ ជុំវិញស្ថានភាពអ៊ីរ៉ង់ និងធ្វើកិច្ចប្រឹងប្រែងថ្មីឆ្ពោះទៅរកការគាំទ្រឲ្យមានសន្តិភាព»។

ទស្សនកិច្ចរបស់លោក Dar បានកើតឡើងបន្ទាប់ពីលោកបានទទួលសមភាគីរបស់លោកមកពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងទួរគី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដើម្បីពិភាក្សាអំពីកិច្ចប្រឹងប្រែងបញ្ចប់សង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដែលត្រូវបានបង្កឡើងដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        37
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        25
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm