នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ជឿជាក់ថា គណៈកម្មការអឺរ៉ុ បបានឃុបឃិតជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី ដើម្បីបញ្ឈប់ការផ្គត់ផ្គង់ប្រេង តាមរយៈបំពង់បង្ហូរប្រេង Druzhba។

លោកបានកត់សម្គាល់ថា៖«លោកស្រីប្រធានគណៈកម្មការអឺរ៉ុប ខ្ញុំសូមសួរលោកស្រីដោយយកចិត្តទុកដាក់ថា៖ តើលោកស្រី និងគណៈកម្មការអឺរ៉ុបទាំងមូល គ្មានសមត្ថភាពទេឬ? តាមពិតទៅ គ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះលោកស្រីទៀតទេ។ តើលោកស្រីមិនអាចធានាថា ក្រុមមនុស្សបីទៅបួននាក់មកទស្សនាកន្លែងនោះ ដើម្បីត្រួតពិនិត្យបំពង់បង្ហូរប្រេងនេះបានទេ? ឬក៏លោកស្រីកំពុងធ្វើវាដោយចេតនា ដោយផ្អែកលើកិច្ចព្រមព្រៀងជាមួយលោក ហ្សេឡិនស្គី? ខ្ញុំចង់និយាយថា លោកស្រី បានធ្វើកិច្ចព្រមព្រៀងមួយ»។
យោងតាមលោក Fico គណៈកម្មការអឺរ៉ុប មានសមត្ថភាពប្រើឥទ្ធិពលគ្របដណ្តប់លោក ហ្សេឡិនស្គី ប៉ុន្តែលោកស្រីមិនហ៊ានប្រើវាទេ។
អ៊ុយក្រែនបានផ្អាកការដឹកជញ្ជូនប្រេងរបស់រុស្ស៊ីទៅកាន់ស្លូវ៉ាគី និងហុងគ្រី នៅថ្ងៃទី ២៧ ខែមករា។ រដ្ឋាភិបាលស្លូវ៉ាគី បានប្រកាសពីភាពអាសន្នលើការដឹកជញ្ជូនប្រេង។ នៅថ្ងៃទី ២៨ ខែមីនា នាយករដ្ឋមន្ត្រីស្លូវ៉ាគី បានគំរាមរារាំងទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី ប្រសិនបើផ្គត់ផ្គង់ប្រេងតាមរយៈបំពង់បង្ហូរប្រេង Druzhba មិនត្រូវបានស្តារឡើងវិញនោះ។
លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី បានសង្កត់ធ្ងន់ថា គណៈកម្មការអឺរ៉ុបបានស្វែងរក «បង្កើតស្ថានភាពនយោបាយអវិជ្ជមាន នៅក្នុងប្រទេសស្លូវ៉ាគី ដើម្បីបង្កគ្រោះថ្នាក់» ដល់គណៈរដ្ឋមន្ត្រីរបស់លោក៕
