សេតវិមាន៖ ប្រតិបត្តិការ លើអ៊ីរ៉ង់ ស្ថិតនៅលើផ្លូវត្រូវ ខណៈកិច្ចចរចានៅតែបន្តក្រោយឆាក

2026/04/01 01:41:36 am        40

សេតវិមានបានឲ្យដឹងថា យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ កំពុង «ដំណើរការដោយជោគជ័យ» ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានបង្ហាញទាំងការមានប្រៀបនៅសមរភូមិដែលកំពុងកើនឡើង និងការចរចាជាបន្តបន្ទាប់ជាមួយទីក្រុងតេអេរ៉ង់។

អ្នកនាំពាក្យ លោកស្រី Karoline Leavitt បាននិយាយថា ប្រតិបត្តិការ Epic Fury កំពុងដំណើរការ «តាមផែនការ» ដោយកងកម្លាំងអាមេរិក បានបង្កើនការមានប្រៀបរបស់ពួកគេលើអ្វីដែលលោកស្រីបានពិពណ៌នាថា ជា «របបភេរវករអ៊ីរ៉ង់»។

តែទន្ទឹមនឹងនោះ លោកស្រី Leavitt ក៏បានប្រាប់ផងដែរថា ការចរចាការទូត កំពុងដំណើរការ និង «ដំណើរការទៅយ៉ាងល្អ» ទោះបីជាមានសារផ្ទុយជាសាធារណៈពីទីក្រុងតេអេរ៉ង់ក៏ដោយ ដោយបន្ថែមថា មន្ត្រីអ៊ីរ៉ង់ហាក់ដូចជាបានបង្ហាញនូវ «ភាពសមហេតុផលជាងមុន» នៅក្នុងការពិភាក្សាសម្ងាត់។

លោកស្រីបានឲ្យដឹងទៀតថា ប្រធានាធិបតីអាមេរិក Donald Trump បានចេញការផ្អាករយៈពេល ១០ថ្ងៃ សម្រាប់ការវាយប្រហារដែលបានគ្រោងទុក ដែលផ្តោតលើរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដោយចាត់ទុកថា នេះគឺជា «ឱកាសកម្រមានក្នុងមួយជំនាន់» ដើម្បីឲ្យអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀង។

កិច្ចព្រមព្រៀងដែលបានស្នើឡើងនោះ នឹងតម្រូវឲ្យទីក្រុងតេអេរ៉ង់បោះបង់ចោលមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនជាអចិន្ត្រៃយ៍ និងបញ្ឈប់សកម្មភាពដែលទីក្រុងវ៉ាស៊ីនតោនពិពណ៌នាថា ជាការធ្វើឲ្យមានអស្ថិរភាពនៅក្នុងតំបន់៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        8
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm