ប្រភព៖ អ៊ីតាលីបដិសេធមិនឲ្យយន្តហោះអាមេរិកប្រើមូលដ្ឋាន Sicily សម្រាប់ប្រតិបត្តិការមជ្ឈិមបូព៌ា

2026/04/01 02:27:29 am        69


ដោយបញ្ជាក់ពីរបាយការណ៍របស់សារព័ត៌មាន ប្រភពមួយដែលដឹងពីបញ្ហានេះ បាននិយាយនៅថ្ងៃអង្គារ (ទី៣១ ខែមីនា ឆ្នាំ២០២៦) នេះថា ប្រទេសអ៊ីតាលីបានបដិសេធមិនអនុញ្ញាតឲ្យយន្តហោះយោធាអាមេរិកចុះចត នៅមូលដ្ឋានទ័ពអាកាស Sigonella នៅលើកោះ Sicily មុនពេលហោះហើរទៅកាន់តំបន់មជ្ឈិមបូព៌ា។

សារព័ត៌មានចុះផ្សាយប្រចាំថ្ងៃ Corriere della Sera បានរាយការណ៍ថា «យន្តហោះទម្លាក់គ្រាប់បែកអាមេរិកមួយចំនួន» ត្រូវបានគ្រោងចុះចតនៅមូលដ្ឋាន ភាគខាងកើតកោះ Sicily មុនពេលធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា។ តែសារព័ត៌មាននេះ មិនបានបញ្ជាក់ថា ពេលណាយន្តហោះទាំងនោះត្រូវចុះចតនោះទេ។

ហើយប្រភពដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ និងបដិសេធមិនបង្ហាញឈ្មោះ ក៏មិនបានបញ្ជាក់នោះដែរថា តើមានយន្តហោះប៉ុន្មានគ្រឿងដែលពាក់ព័ន្ធ ឬពេលណាដែលទីក្រុងរ៉ូមបដិសេធមិនផ្តល់ការអនុញ្ញាតនេះ។

សារព័ត៌មាន Corriere della Sera បានបន្ថែមថា ការអនុញ្ញាតមិនត្រូវបានផ្តល់ឲ្យទេ ដោយសារសហរដ្ឋអាមេរិកមិនបានស្វែងរកការអនុញ្ញាតនេះ ហើយថ្នាក់ដឹកនាំយោធារបស់អ៊ីតាលី មិនត្រូវបានពិគ្រោះយោបល់ជាមួយ តាមអ្វីដែលបានចែងក្នុងសន្ធិសញ្ញាគ្រប់គ្រងការប្រើប្រាស់ទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ។

ក្រសួងការពារជាតិអ៊ីតាលីមិនមានការអត្ថាធិប្បាយអ្វីភ្លាមៗឡើយ។ គណបក្សប្រឆាំងកណ្តាល-ឆ្វេងនិយម បានជំរុញឲ្យរដ្ឋាភិបាលរារាំងការប្រើប្រាស់មូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីតាលី ដើម្បីជៀសវាងការចូលរួមក្នុងជម្លោះ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        1
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        23
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm