លោក Trump និយាយថា សហរដ្ឋអាមេរិកអាចបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត

2026/04/01 03:35:12 pm        158

លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃអង្គារ ៣១ មីនាសប្ដាហ៍នេះ ថា សហរដ្ឋអាមេរិកអាចបញ្ចប់យុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលពីរទៅបីសប្តាហ៍ទៀត។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval របស់សេតវិមានថា ពួកលោកនឹងចាកចេញឆាប់ៗនេះ ដោយបន្ថែមថា ការចាកចេញអាចកើតឡើង ក្នុងរយៈពេលពីរសប្តាហ៍ ឬប្រហែលជាបី សប្ដាហ៍។   

សេចក្តីប្រកាសនេះគឺជាការបញ្ជាក់យ៉ាងច្បាស់បំផុតរបស់លោក Trump ថា លោកមានបំណងបញ្ចប់សង្គ្រាមរយៈពេលមួយខែជាងមកនេះ ដែលបានធ្វើឲ្យកក្រើកតំបន់មជ្ឈិមបូព៌ា រំខានដល់ទីផ្សារថាមពលសកល និងប៉ះពាល់តំណែងប្រធានាធិបតីរបស់មេដឹកនាំអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះ។

លោក Trump បានបន្ថែមថា ទីក្រុងតេអេរ៉ង់ មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនដើម្បីបញ្ចប់ជម្លោះនោះទេ។ 

លោកបាននិយាយថា អ៊ីរ៉ង់មិនចាំបាច់ធ្វើកិច្ចព្រមព្រៀងទេ នៅពេលសួរថាតើការទូតដែលទទួលបានជោគជ័យគឺជាតម្រូវការជាមុនសម្រាប់សហរដ្ឋអាមេរិកក្នុងការបញ្ចប់ជម្លោះដែរឬទេ។លោកបន្ថែមថា ពួកគេមិនចាំបាច់ធ្វើកិច្ចព្រមព្រៀងជាមួយលោកទេ។ 

ផ្ទុយទៅវិញ លោក Trump បាននិយាយថា តម្រូវការសម្រាប់ការបញ្ចប់ប្រតិបត្តិការនេះគឺថា អ៊ីរ៉ង់ត្រូវតែ «ដាក់ចូលទៅក្នុងយុគសម័យថ្ម» ដោយគ្មានសមត្ថភាពដើម្បីទទួលបានអាវុធនុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ។អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយនៅលើបណ្ដាញសង្គម X ថា លោក Trump នឹងផ្តល់ព័ត៌មានថ្មីៗអំពីអ៊ីរ៉ង់នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិនៅម៉ោង ១:០០នាទី ម៉ោងសកល នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        11
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm